
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)និយាយកាលពីថ្ងៃអង្គារថា កំណើនច្រើនបំផុតលើបច្ចេកវិទ្យាថាមពលស្អាត រួមទាំងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនី មានន័យថា វាអាចទៅរួចក្នុងការកំណត់ការឡើងកម្តៅផែនដីត្រឹម ១,៥សីតុណ្ហភាព ។
លោក Fatih Birol គឺជាប្រធានប្រតិបត្តិការ IEA បាននិយាយបែបនេះ អំឡុងធ្វើបច្ចុប្បន្នភាពផែនទីឧស្ម័នស្អាតកម្រិតសូន្យ 'Net Zero Roadmap' របស់ពួកគេ ដែលស្នើសុំសេណារីយោឈានដល់ការបំភាយឧស្ម័នកម្រិតសូន្យនៅឆ្នាំ ២០៥០ ។ របាយការណ៍នេះ ត្រូវបានបញ្ចេញឲ្យដឹងលើកដំបូងកាលពីឆ្នាំ ២០២១ ។
លោក Birol បានធ្វើការព្រមានថា ភាពតានតឹងភូមិសាស្រ្តនយោបាយ ស្ថិតក្នុងចំណោមការងារលំបាកធំបំផុត ដើម្បីសម្រេចវឌ្ឍនភាព ដោយរូបលោកបានអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ ត្រូវតែធ្វើការរួមគ្នា ដើម្បីលើកឡើងពីវិបត្តិអាកាសធាតុ ។
IEA បាននិយាយថា ពិភពលោកត្រូវការថវិការជិត ៤,៥សែនកោដិដុល្លារក្នុងមួយឆ្នាំ នៅក្នុងការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងនេះ ចាប់ពីទសវត្សរ៍ក្រោយតទៅ ពោលគឺកើនឡើងពីការចំណាយថវិកា ១,៨សែនកោដិដុល្លារ ដែលគេរំពឹងទទួលបាននៅឆ្នាំ ២០២៣ ។
ពួកគេបានអំពាវនាវផងដែរឲ្យកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងវិស័យថាមពលចំនួន ៧៥ភាគរយផងដែរ នៅឆ្នាំ ២០៣០ ដែលនឹងមានតម្លៃប្រហែល ៧៥ពាន់លានដុល្លារ ពោលគឺស្មើនឹង ២ភាគរយនៃថវិការកបានក្នុងឧស្សាហកម្មប្រេង និងឧស្ម័នសម្រាប់ឆ្នាំ ២០២២ ៕