
ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីឆេកលោក Petr Fiala បានជួបគ្នានៅទីក្រុង Prague ដើម្បីពិភាក្សាលើការផ្លាស់ប្តូរថាមពល និងគោលនយោបាយអន្តោប្រវេសន៍ ។
អំឡុងសន្និសីទសារព័ត៌មានរួមគ្នា លោកស្រី Von der Leyen បានប្រកាសថា សហភាពអឺរ៉ុប នឹងផ្តល់មូលនិធិបន្ថែមទៀតចំនួន ២,២ពាន់លានដុល្លារដល់សាធារណរដ្ឋឆេក ដែលជាផ្នែកមួយនៃកញ្ចក់ស្រោចស្រង់សេដ្ឋកិច្ចរបស់ប្លុកមួយនេះ ។
លោកស្រីបន្តថា វានឹងរួមទាំងកញ្ចប់ថវិការបន្ថែម ៧៣៦លានដុល្លារសម្រាប់វិស័យថាមពលប្រទេសមួយនេះ ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមនៅអ៊ុយក្រែន ។
លោកស្រីថា ពួកយើងនឹងមើលឃើញថាតើពួកយើងនឹងអាចជួយឆេកតាមវិធីណានៅក្នុងបរិបទមួយនេះ ។ ជាពិសេសដោយសារអ្នកស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែន ពួកយើងបានស្នើសុំឲ្យបង្កើនដល់គោលដៅថវិកាចំនួន ១៥ពាន់លានអឺរ៉ូ ដើម្បីជួយរដ្ឋសមាជិក គ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ ។
ដោយឡែក លោក Fiala បានធ្វើការសង្កត់ធ្ងន់ពីសារសំខាន់ថាមពលនុយក្លេអ៊ែរ ដែលជាប្រភពត្រូវការច្រើនជាងសម្រាប់ថាមពលស្អាតរបស់ប្រទេសឆេក ដើម្បីជួយឲ្យប្រទេសមួយនេះ ឈានដល់គោលដៅអាកាសធាតុ ។
នៅមុនសន្និសីទសារព័ត៌មានរួមគ្នានេះដែរ លោកស្រី Von der Leyen បានចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងថាមពលស្អាត ដែលជាកិច្ចប្រជុំមួយរបស់ឆេកស្តីពីចីរភាពថាមពល ៕