
រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃពុធ (ទី២៧ ខែកញ្ញា) ប្រារព្ធខួបមួយឆ្នាំ គិតចាប់តាំងពីខ្យល់ព្យុះសង្ឃរា Ian បានបោកបក់មកដល់ដីគោក។
Ian ដែលជាព្យុះដ៏មហន្តរាយប្រភេទទី៤ និងដែលបានវាយប្រហារឆ្នេរសមុទ្រឈូងសមុទ្ររបស់ផ្លរីដា បានសម្លាប់មនុស្សជាង ១០០នាក់ និងបណ្តាលឲ្យមានរលកព្យុះធំៗ ពោលគឺជាខ្យល់បក់បោកបង្កការបំផ្លិចបំផ្លាញ ដែលបានបណ្ដាលឲ្យមានការខូចខាតជាង ១១២ពាន់លានដុល្លារ។ ព្យុះសង្ឃរា Ian គឺជាហេតុការណ៍បង្កការខូចខាតដ៏ធំធេងបំផុតទៅ៣ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
សូមរំលឹកថា ខ្យល់ព្យុះធំៗចំនួន៣ បានវាយប្រហាររដ្ឋផ្លរីដា ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដូចជាព្យុះ Irma ក្នុងឆ្នាំ២០១៧ ព្យុះ Michael ក្នុងឆ្នាំ២០១៨ និងព្យុះ Ian កាលពីខែកញ្ញាឆ្នាំមុន៕