កូរ៉េខាងជើង នឹងបណ្តេញលោក Travis King ពីបទឆ្លងដែនខុសច្បាប់

2023/09/28 03:44:42 am        123

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃពុធ (ទី២៧ ខែកញ្ញា) នេះ ថា កូរ៉េខាងជើងបានសម្រេចបណ្តេញទាហានអាមេរិកឈ្មោះ Travis King ដោយប្រទេសនេះ បានឲ្យដឹងថា ទាហានរូបនេះបានសារភាពថា ខ្លួនបានឆ្លងចូលប្រទេសដោយខុសច្បាប់។

នាយទាហាន ដែលមានឈ្មោះពេញ Travis T. King បានចូលទឹកដីកូរ៉េជើងទាំងប្រញាប់ប្រញាល់ កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរកម្សាន្តឯកជន នៅតំបន់សន្តិសុខរួម (JSA) នៅតាមព្រំដែនដែលមានកំពែងយ៉ាងរឹងមាំ រវាងប្រទេសកូរ៉េទាំងពីរ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថា លោក King បានឆ្លងព្រំដែនដោយចេតនា។

គួរបញ្ជាក់ដែរថា លោក King បានចូលរួមជាមួយកងទ័ពសហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២១ ហើយបានបម្រើការជាទ័ពចារកម្មជំនួយជាមួយកងកម្លាំងឆ្លាស់វេនរបស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃការប្តេជ្ញាគាំទ្រផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលមានអាយុរាប់ទសវត្សរ៍មកហើយ ចំពោះកូរ៉េខាងត្បូង។ 

យោងតាមឯកសារតុលាការ បានឲ្យដឹងថា រូបគេប្រឈមនឹងការចោទប្រកាន់ពីបទល្មើស ២ករណី នៅកូរ៉េខាងត្បូង ហើយនៅទីបំផុត បានសារភាពពីភាពមានទោសពៃរ៍ ពីបទវាយដំមួយករណី និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយការធ្វើឱ្យខូចខាតរថយន្តនគរបាល អំឡុងពេលផ្ទុះកំហឹងប្រើសម្ដីមើលងាយមើលថោកដល់ជនជាតិកូរ៉េ។

មន្ត្រីរបស់អាមេរិកបានប្រាប់សារព័ត៌មាន Reuters ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធមិនចាត់ថ្នាក់លោក King ជាអ្នកទោសសង្គ្រាមនោះទេ បើទោះបីជារូបេត្រូវបាននាំខ្លួនយកទៅឃុំក្នុងមន្ទីរឃុំឃាំងរបស់កូរ៉េខាងជើងក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm