
ទាហានម្នាក់ ដែលកំពុងប្រយុទ្ធនៅសមរភូមិតំបន់ដូនេត បាននិយាយថា យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង កំពុងក្លាយជាការព្រួយបារម្ភដ៏ធំបំផុតដល់កាំភ្លើងធំរបស់អ៊ុយក្រែន។
ដើម្បីការពារកាំភ្លើងផ្លោង គេបានដំឡើងសំណាញ់មួយដែលបានជួយកាំភ្លើងផ្លោងបានម្ដងរួចមកហើយពីយានដ្រូន លេនសិត (Lancet) ដែលបានរាវរកទីតាំងរបស់កាំភ្លើងធំទាំងនោះ។
កងពលតូចបានបង្កើតកន្លែងពិសោធន៍របស់ខ្លួនផ្ទាល់ ជាទីដែលគេអាចផ្ដិតយកផ្នែកយានដ្រូនមួយចំនួនតាមម៉ាស៊ីនបោះពុម្ពស៊្រីឌីដោយបំពេញផ្នែកទាំងនោះជាមួយគ្រឿងផ្ទុះ និងបង្កើតឲ្យមានប្រព័ន្ធទម្លាក់ហើយនិងប្រើប្រាស់វាដ៏សកម្ម ដើម្បីប្រឆាំងនឹងទីតាំងដ៍រឹងមាំរបស់រុស្ស៊ីវិញ។