កីឡា​វាយ​កូន​ឃ្លី​លើ​តុ​រំពឹង​ដណ្ដើម​បាន​លទ្ធផល​ល្អ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំនេះ​

2021/06/01 06:45:45 pm        88

​កូន​ឃ្លី​លើ​តុ៖ លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​ឃ្លី​លើ​តុ​កម្ពុជា បាន​បង្ហាញ​នូវ​ក្ដី​រំពឹងនឹង​អាច​ដណ្ដើម​បាន​លទ្ធផល​ល្អ​ប្រសើរ​ណាមួយ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែ​វិច្ឆិកា​ខាងមុខនេះ បន្ទាប់ពី​សហព័ន្ធ​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ទៅ​ហ្វឹកហាត់​រយៈពេល ៣​ខែនៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ពេល​ខាង​មុខ​។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា សហព័ន្ធ​មិនទាន់​ហ៊ាន​សន្យា​ថា កីឡាករ​-​កីឡា​ការិនី​របស់​ខ្លួននឹង​ឈាន​ដល់​មេដាយ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក៏ដូចជា​ការ​ខិតខំ​ហ្វឹកហាត់​ត្រៀម​របស់​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ លោក​ជឿ​ជាក់​ថា ពួកគេ​នឹង​អាច​ទទួល​បាន​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​ណាមួយ​ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ។​ ​ការ​បង្ហាញ​សុទិដ្ឋិនិយម​បែបនេះ ស្រប​ពេល​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួនជាមួយ​អត្ត​ព​លិ​ក ១១​ប្រភេទ​កីឡា​ផ្សេងទៀតទៅ​បោះ​ជំរំ​ហ្វឹកហាត់​រយៈពេល ៣​ខែនៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើន​សមត្ថភាព និង​បច្ចេក​ទេស មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ដែល​សហព័ន្ធ​គ្រោង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ៨​រូប​ទៅ​ចូលរួម​ប្រកួត​លើ ៦​វិញ្ញាសា។​

​លោក​បន្ថែម​ថា មានតែ​ការ​ហ្វឹកហាត់​នៅ​ចិន​ទេ ដែល​អាច​បង្កើន​នូវ​សមត្ថភាព និង​បច្ចេក​ទេស​ល្អ​ប្រសើរ ព្រោះ​ការប្រកួត​ក្នុងស្រុក​ក្រុម​ជម្រើស​ជាតិ ភាគច្រើន​សុទ្ធតែ​ដណ្តើម​បាន​លេខ​១ ដែល​នេះ​គឺជា​ភាព​ដដែលៗ​របស់​ពួកគេ​។ ដូច្នេះ​ការ​ហ្វឹក​ហាត់​នៅ​ចិនអំឡុង​ខែ​សីហា​ខាងមុខនេះ នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បង្កើន​សមត្ថភាព​កាន់តែ​ខ្ពស់ បន្ទាប់ពី​ជួប​ជា​មួយ​​ដៃគូ​ខ្លាំង​ៗ​ជាក់​ជា​មិន​ខាន។​ ​គួរ​បញ្ជាក់​ថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម ម្ចាស់ផ្ទះ​បាន​កំណត់​កីឡា​ចំនួន ៤០​ប្រភេទ​ដាក់​ឲ្យ​ប្រកួត ក្នុង​នោះ​ក៏​មាន​កីឡាវាយកូនឃ្លីលើ​តុ​ផង​ដែរ ដោយ​វៀតណាម​បាន​កំណត់​វិញ្ញាសា​ប្រកួត​កីឡា​នេះ​ចំនួន ៧​វិញ្ញាសា ខណៈ​សហ​ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាគ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៨​នាក់​ចូលរួម​ប្រកួត​លើ ៦​វិញ្ញាសា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm