ក្រសួងប្រៃសណីយ៍ បើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពី “ការវាយតម្លៃកម្រិត​សន្តិសុខ​សាយប័រ” ដែលគាំទ្រដោយ JICA

2023/09/28 04:58:15 pm        186

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​បើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រយៈពេលបីថ្ងៃ ស្តីពី “ការវាយតម្លៃ​កម្រិត​សន្តិសុខ​សាយប័រ​” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ YANAGAWA Shinji មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា Dr. Michael Hugh GOLDSMITH នាយក Global Cyber Security Capacity Centre, រួមជា​មួយ​ក្រុម​អ្នក​ជំនាញ​ពី​សាកល​វិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាកល​វិទ្យាល័យ​ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញជប៉ុន។

កិច្ច​ប្រជុំ​នេះ​ត្រូវបានរៀបចំឡើង ក្នុង​គោលបំ​ណង​សិក្សាវា​យ​តម្លៃក​ម្រិត​សន្តិសុខ​សាយប័រ​របស់​ព្រះរាជា​ណាចក្រកម្ពុជា តាមរយៈការជួបពិភាក្សាប្រមូលធាតុចូលជាមួយសាកលវិទ្យាល័យ ក្រសួង-ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានបញ្ជាក់ថា ការលើក​កម្ពស់​កម្រិត​សន្តិសុខ​សាយប័​ នឹងចូលរួមចំណែកធ្វើឱ្យលំហសាយប័ររបស់កម្ពុជាកាន់តែមានភាពធន់ខ្ពស់ សុវត្ថិភាព និង​ភាព​ជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ធុរកិច្ចជន និងមន្រ្តីសាធារណៈ ហើយ​ក៏​នឹង​ចូល​រួម​ចំណែក​ជា​មួយដៃគូសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បី​រួម​គ្នា​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធិភាពនិងទាន់ពេលវេលាលើឧប្បត្តិហេតុសាយប័រ ដែលមាន​លក្ខណៈ​កាន់​តែ​ស្មុគស្មាញ និងគ្មានព្រំដែនកំណត់។

ការលើក​កម្ពស់កម្រិតសន្តិសុខសាយប័រ តម្រូវឱ្យមាន​ការ​សិក្សា​វាយ​តម្លៃ​មួយ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រ ដោយ​ផ្អែក​លើ​គំរូ​រង្វាស់សន្តិសុខសាយប័រ (Cybersecurity Capacity Maturity Model) ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ជាអន្តរជាតិ។ ការវាស់វែងនេះ នឹងផ្តល់​ឱ្យ​យើង​នូវ​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្រ្ត​ស​ម្រាប់៖ ១)ការកំណត់ច្បាស់នូវស្ថានភាពបច្ចុប្បន្ន ធៀបនឹងប្រទេសក្នុងតំបន់និងអន្តរជាតិ, និង ២)​ការកំណត់នូវគោលដៅ យុទ្ធសាស្រ្ត សកម្មភាព និងមធ្យោបាយ ក្នុងដំណើរអភិវឌ្ឍសមត្ថភាព និង​ការគ្រប់គ្រងហានិភ័យក្នុងលំហសាយប័រកម្ពុជា ទៅតាមដំណាក់កាល ស្របនឹង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ, ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និងគោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥ ។

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាកិច្ចប្រជុំនេះនឹងមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ព្រមទាំង​ផ្ដល់ធាតុចូលជាក់ស្តែង ដែលនឹងអាច​ប្រើប្រាស់​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​ដំណើរការលើកកម្ពស់ភាពធន់សន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា៕



 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm