អង់គ្លេស៖ ក្រុមអ្នកតវ៉ាក្នុងទីក្រុងឡុងដ៍្រ បានអំពាវនាវកុំឱ្យមានការជួញដូរប្រេង និងឧស្ម័នថ្មីក្រៅពីនៅនាយកដ្ឋានសន្តិសុខថាមពល ព្រមទាំងទាមទារឲ្យមានអត្រាបំភាយឧស្ម័នសុទ្ធស្មើសូន្យផងដែរ នៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ (២៧ កញ្ញា) បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សញ្ញាយល់ព្រមចំពោះគម្រោងប្រេង និងឧស្ម័នថ្មីដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ។
ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដា និងស្រែកពាក្យស្លោកនៅខាងក្រៅអគារ ខណៈនៅខាងក្នុង រដ្ឋមន្ត្រីសន្តិសុខថាមពល លោកស្រី Claire Coutinho បាននិយាយថា ទីតាំងបូមប្រេងថ្មីដែលមានឈ្មោះថា រ៉ូសប៊ែង (Rosebank) នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវសន្តិសុខថាមពល។
អណ្ដូងប្រេង រ៉ូសប៊ែង ដែលមានទំហំតូចមួយនៅក្នុងបរិបទពិភពលោក ត្រូវបានគេរំពឹងថា នឹងផលិតប្រេងបានរហូតដល់៣០០លានបារ៉ែល ក្នុងដំណាក់កាលផ្ដល់សេវាកម្មរបស់ខ្លួន។
គណបក្សពលកម្ម ដែលជាបក្សប្រឆាំងដ៏សំខាន់របស់អង់គ្លេស ដែលចង់ផ្តោតលើថាមពលស្អាតបាននិយាយថា ខ្លួននឹងគោរពអាជ្ញាប័ណ្ណណាមួយដែលបានផ្តល់មុនការបោះឆ្នោតបន្ទាប់ រួមទាំងសម្រាប់អណ្ដូងប្រេង រ៉ូសប៊ែង នេះផងដែរ៕

