ប្រធានសហព័ន្ធសូហ្វតិន្នីស ជំរុញកីឡាករ-កីឡាការិនី ពិសេសយុវជនឲ្យខំប្រឹង​ត្រៀមការ​ប្រកួតអន្ដរជាតិនានា

2023/09/28 06:39:59 pm        386

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស បានជំរុញឲ្យកីឡាករ-កីឡាការិនី ពិសេសយុវជនត្រូវបន្ដខំប្រឹងកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតនានា ក៏ដូច​ជា​ការ​ក្រប​ខណ្ឌ​អន្ដរជាតិជាដើម ។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៣ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា នៅទីលានសហព័ន្ធ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាត​អូឡាំពិក​) បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែ​កញ្ញា​កន្លង​មក។

ប្រធានសហព័ន្ធដដែល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំ​ប្រឹង​រៀបចំ​របស់​មន្ដ្រី​បច្ចេកទេ​សហព័ន្ធ ពិសេសការចូលរួមរបស់កីឡាករ-កីឡាការិនី តាមក្រសួង និងរាជធានី-ខេត្ត​នានា ។ ឯកឧត្តមថា ការប្រកួតមានឈ្នះ និងចាញ់ តែក្នុងកម្មវិធីប្រកួតឆ្នាំនេះ គឺជា​ឱកាស​វាស់​ស្ទង់​សមត្ថភាពកីឡាករ-កីឡាការិនី បន្ទាប់ពីការខំប្រឹងហ្វឹកហាត់ ហើយបន្ទាប់ពីចប់ ទាំង​អ្នក​ទទួល​បាន​ជយលាភី និងពុំទទួលបានជយលាភី ត្រូវបន្ដខំប្រឹងបន្ថែមទៀត ដើម្បី​សម្រួច​សមត្ថភាព​​ឆ្ពោះ​ទៅការប្រកួតអន្ដរជាតិនានា ពិសេសដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ តែម្ដង ។

យោងតាមរបាយការណ៍ការប្រកួត ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នេះ គឺមានប្រតិភូកីឡាចូលរួមសរុប ៩៥នាក់ មកពី ៧សមាគម ដែល​ធ្វើ​ការ​ប្រកួត​លើ ១២វិញ្ញា ។ ជាលទ្ធផលសមាគមដណ្ដើមបានមេដាយច្រើនជាងគេ គឺមាន​សមាគម​កីឡា​សូហ្វតិន្នីសក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១, សមាគម​កីឡា​សូហ្វតិន្នីស​អគ្គស្នង​ការ​នគរបាលជាតិ ជាប់ចំណាត់ថ្នាក់លេខ២ និងសមាគមកីឡាសូហ្នតិន្នីស ខេត្តកំពង់ស្ពឺ ជាប់​ចំណាប់​ថ្នាក់លេខ៣៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm