កងទ័ពលីបង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានគ្រាប់បែកផ្សែងតគ្នាជាមួយទាហានអ៊ីស្រាអែល នៅតាមព្រំដែន ដែលជាឧបទ្ទវហេតុលើកទីពីរ ក្នុងរយៈពេលមួយសប្តាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត កងទ័ពលីបង់បាននិយាយទៀតថា កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់បែកផ្សែងទៅលើក្រុមល្បាតព្រំដែនរបស់លីបង់ ដែលកំពុងអមដំណើរកម្មករ ដែលដកចេញការរបាំងឃាំងផ្លូវចេញ ដែលកងទ័ពបាននិយាយថា ត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែលនៅភាគខាងជើងនៃខ្សែបន្ទាត់ពណ៌ខៀវ( Blue Line)។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងទ័ពលីបង់ បានឆ្លើយតបដោយការបាញ់គ្រាប់បែកផ្សែងទៅកាន់កងទ័ពសត្រូវ ។
ខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្នរវាងប្រទេសទាំងពីរ ត្រូវបានគេស្គាល់ថាជាខ្សែបន្ទាត់ខៀវ ដែលជាព្រំដែនគូសផែនទីដោយអង្គការសហប្រជាជាតិ ដែលកំណត់ខ្សែបន្ទាត់នេះ ដែលកងកម្លាំងអ៊ីស្រាអែលដកខ្លួន នៅពេលពួកគេចាកចេញពីលីបង់ភាគខាងត្បូងក្នុងឆ្នាំ២០០០។

