ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ថា ការបិទរដ្ឋាភិបាល អាចបញ្ចៀសបាន។

លោក Biden បានថ្លែងលើកឡើងពីការងារសំខាន់ៗជាច្រើន ដែលអាចរងផលប៉ះពាល់ លើផ្នែកវិទ្យាសាស្ត្រ និងសុខាភិបាល នៅមុខក្រុមវិទ្យសាស្ត្រមួយក្រុមនិងក្រុមទីប្រឹក្សាបច្ចេកវិទ្យា ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា។
ប្រធានសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធបានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ដែលទៅដល់ព្រឹទ្ធសភា នាំឲ្យទីក្រុងវ៉ាស៊ីនតោនខិតកាន់តែជិតទៅរកការបិទដោយផ្នែកលើកទី៤ នៃរដ្ឋាភិបាលអាមេរិក ក្នុងមួយទសវត្សរ៍មកនេះដែលនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។
បញ្ហានេះនឹងនាំទៅរកការបញ្ឈប់ពីការងារបុគ្គលិកសហព័ន្ធរាប់សែននាក់ និងការផ្អាកសេវារដ្ឋាភិបាលជាបន្តបន្ទាប់ ចាប់ពីការផ្សាយទិន្នន័យសេដ្ឋកិច្ចរហូតដល់អត្ថប្រយោជន៍អាហារូបត្ថម្ភ លុះត្រាតែសភារៀបចំអនុម័តសេចក្តីព្រៀងច្បាប់មូលនិធិ ដែលប្រធានាធិបតីលោក Joe Biden គណបក្សប្រជាធិបតេយ្យ នឹងចុះហត្ថលេខាចូលជាច្បាប់។
