វិបត្តិសុខភាពនៅស៊ូដង់កាន់តែធ្ងន់ធ្ងរទៅៗ ក្នុងពេលជម្លោះនិងការរាលដាលវីរុសតាមរដូវកាល

2023/09/28 07:45:44 pm        150

ការព្រួយបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ ក្នុងពេលមានការកើនឡើងជំងឺរាតត្បាតតាមរដូវកាល គួបផ្សំនឹងជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បានទទួលស្គាល់ពីភាពអាសន្នជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺអាសន្នរោគ នៅទូទាំងតំបន់ផ្សេងៗរបស់ប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ក្រសួងបានរាយការណ៍ពីករណីស្លាប់ទាក់ទងនឹងជំងឺអាសន្នរោគចំនួន ២១ នាក់ នៅក្នុងរដ្ឋ Khartoum និងរដ្ឋ Gedaref ។

យោងតាមក្រសួងបានឲ្យដឹងថា «ករណីសង្ស័យជំងឺអាសន្នរោគចំនួន ២៦៥ករណី ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Gedaref ដោយមានអ្នកស្លាប់ចំនួន១៨នាក់ ខណៈរដ្ឋ Khartoum បានកត់ត្រាករណីជំងឺអាសន្នរោគចំនួន ១៣ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣ នាក់។ សារព័ត៌មាន ស៊ូដង់ ទ្រីប្យូន(Sudan Tribune) ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយ ដោយបានលើកឡើងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីទីរបស់ប្រទេសស៊ូដង់ លោក Haitham Mohamed Ibrahim ដែលបានរាយការណ៍ កាលពីថ្ងៃពុធថាករណីជំងឺគ្រុនឈាមនៅក្នុងរដ្ឋ Gedaref បានកើនឡើងដល់យ៉ាងហោចណាស់ ៧០០ករណី រួមទាំងអ្នកស្លាប់៨ នាក់ ។ រដ្ឋមន្រ្តីបាននិយាយថា ការរាតត្បាតជំងឺគ្រុនឈាម កំពុងរាលដាលនៅក្នុងរដ្ឋចំនួន ៨ ដែលរួមចំណែកដល់ការរាលដាលជំងឺចំពោះការកើនឡើងនៃការបង្កាត់ពូជសត្វមូស ក្នុងពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោកបាននិយាយថាថា ក្រសួងបានចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងសត្វមូស និងសត្វចម្លងជំងឺផ្សេងៗទៀតនៅក្នុងរដ្ឋ Gedaref កាលពីពីរសប្តាហ៍មុន ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងក្រុមគាំទ្រសហព័ន្ធនៅក្នុងរដ្ឋ Gedaref ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm