ក្រុមបាល់ឱបអ៊ុយរូហ្កាយបានយកឈ្នះក្រុមណាំមីប៊ីនៅទីក្រុង Lyon ប្រទេសបារាំង ដែលជាជ័យជំនះក្នុងពូលដំបូងក្នុងព្រឹត្តិការណ៍បាល់ឱបជើងឯកពិភពលោក។
គ្រាប់បាល់ Try ពីរលើកដើមវគ្គទី ១ រកបានដោយ Gerswin Mouton និង JC Greyling ក៏ដូចជាបាល់ពិន័យរបស់ Tiaan Swanepoel បានធ្វើឱ្យណាំមីប៊ីនាំមុខមុនក្នុងវគ្គទី ១។
ចូលវគ្គទី ២ អ៊ុយរូហ្កាយក៏តបតរវិញដោយគ្រាប់បាល់ Try បីរបស់ Baltazar Amaya, Santiago Arata និង Bautista Basso។

ណាំមីប៊ីក្រោយមកក៏បាត់បង់កីឡាករម្នាក់នៅពេល Desiderius Sethie ត្រូវបានបណ្តេញចេញ ធ្វើឱ្យណាំមីប៊ីបាត់បង់ឱកាសស្វែងរកជ័យជំនះដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននៅបាល់ឱបពិភពលោក។
ជ័យជំនហរបស់អ៊ុយរូហ្កាយធ្វើឱ្យពួកគេឈរលេខ ៤ នៅក្នុងពូលនៅឡើយមាន ៥ ពិន្ទុក្រោយលេងបាន៣ ប្រកួតខណៈនូវែហ្ស៊ីឡង់មាន ៥ ពិន្ទុដែរតែលេងបានតែ ២ ប្រកួត។
បារាំង និងអ៊ីតាលីកាន់កាប់កំពូលតារាងនៃពូល A នេះដោយម្ចាស់ផ្ទះបារាំងមាន ១៣ ពិន្ទុ ខណៈអ៊ីតាលីមាន ១០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ
