កីឡា ៥ប្រភេទបញ្ចប់ភារកិច្ចមុនគេក្នុងកីឡាអាស៊ី ខណៈបាល់បោះស្គាល់ឈ្នះ​លើកដំបូង

2023/09/28 08:19:32 pm        1.2 K

អត្តពលិកកម្ពុជា ៥ប្រភេទកីឡា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើក​ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមាន​កីឡា​ហែល​ទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល ។ រីឯក្រុម​បាល់​បោះ​កម្ពុជា​ បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥​ពិន្ទុ កាលពីម្សិលមិញ ។

សម្រាប់កីឡាហែលទឹក បានបញ្ចូនអត្តពលិក ៤រូបចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ហើយ​កីឡាការិនី ២នាក់ចុងក្រោយ ដែលបានប្រកួតពីម្សិលមិញ គឺកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួត​វិញ្ញាសាហែ​លផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១០.១០វិនាទី និង​កីឡាការិនី សុខ វរល័ក្ខណ វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ឈរលេខ៧ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១៥.៧៤វិនាទី ពុំបានឡើងវគ្គបន្ដឡើយ ។

ចំណែកកីឡាតេក្វាន់ដូវិញ អត្តពលិកចុងក្រោយរបស់ខ្លួន គឺកីឡាករ វ៉ា មិថុនា បាន​ប្រកួត​ចាញ់​កីឡាករ​នេប៉ាល់ Baral Abhishek ទាំងប្រផិតប្រផើយ បន្ទាប់ពីស្មើពិន្ទុគ្នា ៣-៣ពិន្ទុ ក្នុងទឹកទី១ តែ​សោក​ស្ដាយទឹកទី២ មិថុនា បានចាញ់ ៥-៨ពិន្ទុ នាំឲ្យអតីតម្ចាស់មេដាយមាសស៊ីហ្គេម លើក​ទី៣១ រូបនេះ អស់ឱកាសឡើងវគ្គបន្ដ ដូចមិត្តរួមជាតិ ៤រូបផ្សេងទៀតដែរ ។ រីឯ​ក្រុ​ម​អត្តពលិក​កីឡា​គុន​ដាវ យូដូ និងបាល់ទះបុរសក្នុងសាល សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។

ដោយឡែកក្រុមបាល់បោះជម្រើសជាតិកម្ពុជា លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់វិញ បន្ទាប់​ពី​រង​បរាជ័យ​ ២ប្រកួតផ្ទួនៗ ក្រោមថ្វីដៃក្រុមជម្រើសជាតិថៃ និងកាហ្សាក់ស្ថាន កម្ពុជា​បាន​ស្គាល់​ជ័យជម្នះ​លើកដំបូងលើក្រុមគៀហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ១៧-១៥ពិន្ទុ មុនបន្ដ​ប្រកួត​បញ្ចប់​ពូល​D ​ជាមួយក្រុមខ្លាំងកាតា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក។

រីឯវិញ្ញាសាកីឡាក្រុម ១ប្រភេទទៀត គឺកីឡាគ្រិកឃីត ដែល​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ កាលពីម្សិលមិញ បានចាញ់ក្រុមខ្លាំងជប៉ុន ទាំងប្រផិតប្រផើយ ដោយលទ្ធផល ១២៦-១២៥​ពិន្ទុ ។ បរាជ័យនេះ នាំឲ្យក្រុមគ្រិកឃីតកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយ ជា​មួយ​ក្រុម​ហុងកុង​ និងជំនួបរវាងជប៉ុន និងហុងកុង ដើម្បីដឹងថា ក្រុមណានឹងឈរកំពូលតារាង ហើយ​បន្ដ​ដំណើរ​ទៅវគ្គ ៨ក្រុមចុងក្រោយ ។

គួរដឹងថា មកទល់ពេលនេះ កម្ពុជានៅសល់កីឡា ១២ប្រភេទទៀត នឹងត្រូវបន្ដការប្រកួត ខណៈ​នៅ​ថ្ងៃ​ទី២៨ ខែកញ្ញានេះ ពុំមានអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតនោះទេ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        397
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        484

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm