ត្បូងឃ្មុំ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឳ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ និងរៀបចំពិធីបុណ្យ អុំទូក បណ្តើតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងដំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ការរៀបចំពិធីនេះគឺដើម្បីបង្ករភាពសប្បាយរីលរាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ និងចូលរួមអបអរសាទរពិធីបុណ្យ អុំទូក បណ្តើតប្រទីប និងសំពះព្រះខែ អកអំបុក ។ អមជាមួយពិធីបុណ្យនេះរដ្ឋបាលខេត្តក៏នឹងរៀបចំឳ្យមាន ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ បណ្តែតប្រទីប បាញ់កាំជ្រួច និងការបង្ហោះគោមនាពេលរាត្រីផងដែរ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយឳ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អវិសេសផូផង់តាំងពីបូរាណកាលមក ។
ក្រៅពីការរៀបចំពិធីបុណ្យអុំទូកខាងលើនេះ រដ្ឋបាលខេត្តក៏បានរៀបចំផងដែរនៅទីតាំងកម្សាន្ត ផ្សេងទៀតនៅបរិវេណវត្តអង្គរក្នុង (ហ្លួងព្រះស្តេចកន)ស្ថិតក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសម្រាប់បងប្អូនប្រជាពលរដ្ឋ ទៅធ្វើបុណ្យ និងលេងកម្សាន្តក្នុងឳកាសបុណ្យកាន់បិណ្ឌ ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ៕ ដោយ ៖ ជឹង សេងឡុង



