អតីតរដ្ឋមន្ត្រីការបរទេសចិនដែលត្រូវបានបណ្តេញចេញពីតំណែង មានទំនាក់ទំនងស្នេហាជាមួយពិធីការិនីទូរទស្សន៍

2023/09/28 10:30:50 pm        126

សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ដោយដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះថា អតីតរដ្ឋមន្ត្រីការបរទេសចិន ដែលត្រូវបានបណ្តេញចេញពីតំណែង លោក ឈីន កាង (Qin Gang) មានទំនាក់ទំនងស្នេហាជាមួយពិធីការិនីទូរទស្សន៍ចិនល្បីឈ្មោះម្នាក់ ដែលមានកូនតាមរយៈការពពោះជំនួសនៅសហរដ្ឋអាមេរិក ខណៈបានបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញការបាត់ខ្លួនដែលមិនអាចពន្យល់បាន និងការដកតំណែងរបស់អ្នកការទូតជាន់ខ្ពស់រូបនេះ។

អ្នកស្រី ហ្វ៊ូ សាវធាន (Fu Xiaotian) វ័យ៤០ ឆ្នាំ ដែលជាអតីតពិធីការិនីនៃកម្មវិធីជជែកដ៏ល្បីឈ្មោះមួយរូប នៅលើទូរទស្សន៍ Phoenix TV ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង មានទំនាក់ទំនងស្នេហាជាមួយលោក ឈីន វ័យ៥៧ ឆ្នាំ ដោយសំអាងដល់មនុស្ស៦នាក់ ដែលជិតស្និទ្ធនឹងអ្នកស្រី ហ្វ៊ូ និងទីភ្នាក់ងារបង្កើតគោលនយោបាយការបរទេសរបស់ចិន ដែលដឹងពីបញ្ហានេះ។

អ្នកស្រី ហ្វ៊ូ មានកូនម្នាក់កាលពីឆ្នាំមុន ដោយមានជំនួយពីម្តាយពពោះជំនួសនៅសហរដ្ឋអាមេរិក នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះមួយ ដែលបានដកស្រង់នៅក្នុងរបាយការណ៍របស់សារព័ត៌មាន FT ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់ឪពុករបស់ក្មេងម្នាក់នោះទេ។

របាយការណ៍របស់សារព័ត៌មាន FT មួយនេះ គឺជាការជីកកកាយចុងក្រោយបង្អស់នៅក្នុងអាថ៌កំបាំងជុំវិញលោក ឈីន ដែលជាជំនួយការដ៏គួរឱ្យទុកចិត្តរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង និងដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសភ្លាមៗនៅក្នុងខែកក្កដា បន្ទាប់ពីបាត់ខ្លួនពីទិដ្ឋភាពសាធារណៈអស់រយៈពេលមួយខែ។

ទីក្រុងប៉េកាំងមិនបានផ្តល់ការពន្យល់សម្រាប់ការបណ្តេញលោក ឈីន ចេញពីតំណែងនេះទេ ហើយបានបដិសេធសំណួរម្តងហើយម្តងទៀតអំពីជោគវាសនារបស់លោក ឈីន ពីក្រុមអ្នកសារព័ត៌មានបរទេសនៅក្នុងសន្និសីទសារព័ត៌មានផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm