ប៉ៃលិន៖ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងបានបង្អុរមកតាំងពីរសៀលថ្ងៃទី២៧ បន្តដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លើផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ (តំបន់ភ្នំ) បណ្តាលឲ្យផ្នែកខាងក្រោមមួយចំនួន ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ កំពុងប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញ កងកម្លាំង ចុះពិនិត្យស្ថានភាព ទីតាំងរងផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ជាយថាហេតុណាមួយ ដែលអាចកើតឡើងលើអាយុជិវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ៕ ដោយ ៖ បាន សុខរិទ្ធ







