Feyenoord បន្ថែមមួយគ្រាប់ទៀតយកឈ្នះ Ajax ៤-០ ប្រកួតបង្គ្រប់ពីការប្រកួត​ដែលផ្អាក​ត្រឹមនាទី ៥៦

2023/09/28 10:52:24 pm        237

បីថ្ងៃបន្ទាប់ពីការប្រកួតរវាង Ajax និង Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រុម​ទាំង​ពីរ​បាន​ប្រកួត​បង្គ្រប់​បន្ថែមនៅថ្ងៃពុធម្សិលមិញ ខណៈក្រុមភ្ញៀវ Feyenoord បន្ថែមគ្រាប់​បាល់​មួយ​គ្រាប់​ទៀត​។

Feyenoord បាននាំមុខ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​ផ្អាកមិនអាចបន្តបានត្រឹមនាទីទី ៥៦ ក្រោយអ្នកគាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ចោល​កាំជ្រួច​ផ្សែង​មក​លើ​ទីលាន។

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មានសមត្ថកិច្ចប្រើ​ឧស្ម័នបង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នក​គាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។

ជំនួបបង្ហើយនាទីដែលនៅសល់នេះ គឺជាការប្រកួត​បិទ​ទ្វា​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ​ ខណៈក្រុមភ្ញៀវ Feyenoord រកបានមួយគ្រាប់បន្ថែមដោយ Santiago Gimenez មាន​ន័យថាជាគ្រាប់បាល់ Hat-Trick បន្ទាប់ ពីកីឡាករ​ម៉ិកស៊ិក​រូប​នេះ​រក​បាន​ពី​រ​គ្រាប់​ពេល​ប្រកួត​មុន​ផ្អាក​។

បរាជ័យ ៤-០ នេះធ្វើឱ្យគ្រូបង្វឹក Ajax លោក Maurice Stejin កាន់តែមាន​សំពាធ​ ខណៈ​ក្រុម​ធ្លាក់​ដល់​លេខ ១៤ ក្រោយចាប់ផ្តើមរដូវកាលថ្មីឈ្នះតែមួយប្រកួតគត់ ក្រៅពីនោះស្មើ ២ ចាញ់ ២ ក្រោយ​លេងបាន ៥ ប្រកួតរដូវកាលថ្មីលីគ កំពូលហូឡង់៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm