
បុរស ២នាក់ ត្រូវបានបាញ់សម្លាប់ នៅទីក្រុង Stockholm និងស្ត្រីម្នាក់ បានស្លាប់នៅក្នុងការផ្ទុះមួយ នាពេលយប់ នៅទីក្រុង Uppsala របស់ប្រទេសស៊ុយអែត។ នេះបើតាមសចេក្ដីរាយការណ៍របស់ទូរទស្សន៍ SVT។
ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារ បានកើនដល់ ១១នាក់ហើយ គិតត្រឹមតែក្នុងខែកញ្ញា ដែលធ្វើឲ្យខែនេះក្លាយជាខែ ដែលមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។
នគរបាលរាយការណ៍ថា អំពើហិង្សា គឺជាផ្នែកនៃការប្រយុទ្ធគ្នា ដែលកំពុងបន្តមាន រវាងក្រុមអន្ធពាល ដែលចង់ធ្វើបាបសាច់ញាតិរបស់ឧក្រិដ្ឋជន៕
