យើងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានចាប់ផ្តើមដាក់ឲ្យដំណើរការខ្សែរថភ្លើងល្បឿនលឿនលើកដំបូងរបស់ខ្លួន ដែលនឹងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រតាមបណ្តោយឆ្នេរ ខេត្ត Fujian ភាគអាគ្នេយ៍ ជិតច្រកសមុទ្រតៃវ៉ាន់។
សារព័ត៌មាន Xinhua បានរាយការណ៍ថា រថភ្លើងក្បាលគ្រាប់កាំភ្លើង ធ្វើដំណើរចេញពីក្រុង Fuzhou រដ្ឋធានីនៃខេត្ត Fujian ប្រទេសចិនភាគខាងកើត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបង្កើតការបើកដំណើការផ្លូវរថភ្លើង ទីក្រុង Fuzhou-Xiamen-Zhangzhou មានចម្ងាយ២៧៧គីឡូម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយដោយលើកឡើងពីក្រុមហ៊ុនអយស្ម័យយានរដ្ឋចិន ជាប្រតិបត្តិកររថភ្លើងរបស់ប្រទេសថា វាជាខ្សែរថភ្លើងរហ័ស ឆ្លងកាត់សមុទ្រលើកដំបូង ជាមួយរថភ្លើងល្បឿនលឿន ឬរថភ្លើងក្បាលគ្រាប់កាំភ្លើង ដែលនឹងធ្វើដំណើរនៅលើស្ពានឆ្លងកាត់ឈូងសមុទ្រតំបន់ឆ្នេរចំនួន៣ និងមានល្បឿនខ្ពស់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅត្រឹមឆ្នាំ២០២២ ប្រទេសចិន មានផ្លូវរថភ្លើងល្បឿនលឿនដែលធ្វើប្រតិបត្តិការ ចម្ងាយ៤២.០០០គីឡូម៉ែត្រ ហើយប្រវែងផ្លូវរថភ្លើងល្បឿនលឿនធ្វើប្រតិបត្តិការជាទៀងទាត់៣៥៩គីឡូម៉ែត្រក្នុងមួយម៉ោង មានប្រវែងជិត ៣.២០០គីឡូម៉ែត្រ គិតត្រឹមខែមិថុនា ឆ្នាំ២០២២។