សៀមរាប៖ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋាន ស្រុកបន្ទាយស្រី គម្រោងបុរីអង្គរលែនម៉ាក្ស បានចូលរួមផ្ដល់ជំនួយមនុស្សធម៌ជាច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការផ្ដល់ជំនួយសប្បុរសធម៌នេះធ្វើឡើងកាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ តាមរយៈលោក ឃឹម ហ្វីណង់ អភិបាលស្រុកបាល ដើម្បីជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោកសាស្ដ្រាចារ្យ ទូស សាភឿន អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស បានមានប្រសាសន៍ថា សប្បុរសធម៌នេះ មានថវិការ10,800,000 រៀល អង្ករ ទំងន់25គក ចំនួន100 បេ មីកញ្ចប់ «មីជាតិ» ចំនួន: 100កេស ត្រីខកប៉ុង ចំនួន: 300កំប៉ុង ទឹកត្រី និង ទឹកស៊ីអ៊ីវ: 300ដប សាប៊ូដុសខ្លួនចំនួន 504ដុំ. (42ឡូតិ)។ជាមួយគ្នានោះ លោក ហេង ចំរុង និងភរិយា ជាភ្នាក់ងារលក់អចលនទ្រព្យ ក៏បានចូលតាមរយៈ បុរី អង្គរលែនម៉ាក្សចំនួនទឹកប្រាក់ 800,000រៀលផងដែរ។
លោកបានបន្ដថា គ្រោងបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី តែងតែចូលរួមគ្រប់សកម្មភាព អភិវឌ្ឍសង្គម និង សហគមន៏ មូលដ្ឋាន ផ្សារភ្ជាប់ការចែករំលែក តាមរយះការធ្វើសប្បុរសធម៌ជួយដល់ប្រជាជនក្រីក្រ និងមានទុកលំបាកដោយកត្តាផ្សេងៗ។
ជាពិសេសការផ្ដល់មនុស្សធម៌នេះ បានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនេះ មានចំនួនជាង៩០គ្រួសារ ។សូមជម្រាបថា ក្រុមហ៊ុនដីឡូត៍និងលំនៅឋាន បុរីអង្គរលែនម៉ាក្សនេះ ទីតាំងស្ថិតនៅ ភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី និងមានគម្រោងជួយដល់ពលរដ្ឋក្រីក្រ និងជួបទុក្ខលំបាកបន្ដទៀត។
បុរីអង្គរលែន បែបវប្បធម៏ ទេសចរណ៍ និងធម្មជាតិ ដោយការរស់នៅពោរពេញទៅដោយសុភមង្គល និង ផាសុខភាពក្នុងគ្រួសារ៕




