ប្រធានាធិបតីរុស្ស៊ីលោក Putin បញ្ជារដ្ឋាភិបាលធ្វើឲ្យអស្ថិរភាពតម្លៃលក់រាយប្រេងឥន្ធនៈ

2023/09/29 12:37:31 am        115

 កាលពីពុធម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជារដ្ឋាភិបាលរបស់លោកធ្វើឲ្យស្ថិរភាពតម្លៃលក់រាយប្រេងឥន្ធនៈ និងស្វែងរកវិធានការបន្ថែមទៀត ដើម្បីធ្វើឲ្យមានតុល្យភាពទីផ្សារក្នុងស្រុក បន្ទាប់ពីលោកបានណែនាំបំរាមលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូត ។

 លោក Putinបាននិយាយប្រាប់គណៈរដ្ឋមន្រ្តីរបស់លោកផងដែរថា ពួកយើងត្រូវការចាត់វិធានការភ្លាមៗ ហើយការពិនិត្យឡើងវិញពន្ធឧស្សាហកម្មប្រេង គឺជាជម្រើសមួយ ។

 កាលពីសប្តាហ៍មុន រដ្ឋាភិបាលរុស្ស៊ី បានណែនាំឲ្យមានបំរាមបណ្តោះអាស្ននលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតដល់ប្រទេសទាំងអស់ ដែលនៅក្រៅរង្វង់រដ្ឋអតីតសហភាពសូវៀត ដើម្បីកាត់បន្ថយកំណើនតម្លៃប្រេងក្នុងស្រុក ។

 ស្របពេលដែលតម្លៃប្រេងដំបូងបានធ្វើឲ្យធូស្រាលការផ្លាស់ប្តូរទំនិញក្នុងស្រុកនោះ វាបានចាប់ផ្តើមហក់ឡើងខ្ពស់វិញ ក្រោយពេលបញ្ចប់វិធានការរឹតត្បិតកាលពីចុងសប្តាហ៍កន្លងទៅ ។

 ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយប្រាប់លោក Putinថា រដ្ឋាភិបាលរុស្ស៊ី ត្រូវតែពិចារណាលើវិធានការបន្ថែមទៀត ។

 លោក Novak និយាយថា មាននូវសំណើរជាច្រើនដើម្បីរឹតត្បិតការនាំចេញប្រេង ហើយនិងបង្កើនតម្លៃពន្ធនាំចេញដល់ជាង ៥១៨ដុល្លាក្នុងចំណុះប្រេង ១តោន សម្រាប់អ្នកចង់លក់បន្ត ។

 សូមបញ្ជាក់ថា រុស្ស៊ី បានប្រឈមនឹងកង្វះខាតប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយតម្លៃប្រេងលក់ដុំ បានហក់ឡើងខ្ពស់ បើទោះបីជាតម្លៃលក់រាយនៅទ្រឹងក៏ដោយ ។

 តម្រូវការប្រេងបានហក់ឡើងខ្ពស់នៅតំបន់ភាគខាងត្បូងរុស្ស៊ី ដែលជាតំបន់មជ្ឈមណ្ឌលកសិកម្ម ពេលដែលក្រុមប្រជាកសិករត្រូវការប្រមូលផលដំណាំរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm