
មន្ត្រីបាននិយាយថាមនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងការផ្ទុះនៅស្ថានីយប្រេងឥន្ធនៈ នៅរដ្ឋសាន ភាគខាងកើតសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ។ លោក U Kyaing មកពីអង្គការជួយសង្គ្រោះបានឲ្យដឹងថា ការផ្ទុះបានកើតឡើង នៅស្ថានីយប្រេង DENKO មានទីតាំងស្ថិតនៅទីក្រុង Lashio នៃរដ្ឋ នៅម៉ោងប្រហែល ៥:០០ នាទីល្ងាច ម៉ោងក្នុងតំបន់។ លោក និយាយថា ក្នុងចំណោមអ្នករងរបួស យ៉ាងហោចណាស់មនុស្ស៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។