
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញាដដែលនេះ បន្ទាប់ពីជំនួបទ្វេភាគីរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូ នៅវិមាន៧មករា រាជធានីភ្នំពេញ។




