សម្តេចប្រមុខរដ្ឋស្តីទីជឿជាក់ថា កម្ពុជា-ថៃនឹងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលរាជរដ្ឋាភិបាលមុនៗខិតខំសម្រេចបាន

2023/09/29 02:10:22 am        115

ភ្នំពេញៈ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:២០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា- ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រមុខរដ្ឋស្តីទីបានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្របំផុតចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសដំបូងសម្រាប់បំពេញទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំ ស៊ីជម្រៅថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភានៃព្រះរាជាណាចក្រថៃ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣០ នៃព្រះរាជាណាចក្រថៃ ហើយត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តី។

នៅក្នុងឱកាសនោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបឯកឧត្តម និងគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំបេញទស្សនកិច្ចជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ប្រទេសនិងប្រជាជនទាំងពីរនឹងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រមុរដ្ឋស្តីទីអំពីលទ្ធផលនៃជំនួបពិភាក្សារវាងឯកឧត្តម ជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង វិស័យការទូត ការវិនិយោគ ការពារជាតិ និងបញ្ហាពលកររបស់ប្រទេសកម្ពុជាដែលបាននឹងកំពុងទៅធ្វើការនៅប្រទេសថៃ ដើម្បីធ្វើយ៉ាងណាឱ្យពលករទាំងនោះទទួលបានការស្នាក់នៅ និងធ្វើការបានកាន់តែងាយស្រួលជាងមុន។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រនៃប្រទេសទាំងពីរមានទំនាក់ទំនងល្អ។ ក្នុងនោះ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិនថន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃប្រមាណជាង ២ពាន់នាក់។

ឯកឧត្តមនាយករដ្ឋមន្រ្តីសង្ឃឹមថា នាពេលអនាគត ការវិនិយោគទុនរវាងប្រទេសទាំងពីរនឹងមានការកើនឡើងច្រើងជាងអ្វីដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿជឿជាក់ថា ចាប់ពីពេលនេះទៅប្រទេសទាំងពីរ នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អលើវិស័យឧស្សា-ហកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

ក្នុងឱកាសដ៏ល្អប្រពៃនេះ សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីយរាយដែលបានទទួលព័ត៌មាន អំពីជោគជ័យនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលមុនៗ បានខិតខំសម្រេចបានរួមគ្នានាពេលកន្លងមក។ សម្តេចបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ បន្តជំរុញនិងសម្របសម្រួលនូវយន្តការនានាដែលមានស្រាប់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរនឹងបន្តរិះរកនូវយន្តការថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុនៃការរីកចម្រើនរបស់ប្រទេសទាំងពីរ សម្រាប់នាំមកនូវវឌ្ឍនភាព វិបុលភាព សន្តិភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ និងអន្តរជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំមកជូនឯកឧត្តមនាយករដ្ឋមន្រ្តីថៃ នូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងជូនថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណា-ចក្រថៃ។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រទេសថៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលគ្រប់ប្រការថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងថ្នាក់ដឹកនាំជាតិ និងប្រជាជនថៃ ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា ប្រកប ដោយវិបុលភាព វឌ្ឍនភាព និងមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់នៅលើឆាកអន្តរជាតិ។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបាននូវជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm