ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក​បន្ត​កើនឡើង

2021/06/01 09:19:24 pm        388

ភ្នំពេញ ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បន្ត​កើនឡើង បើទោះជា​ស្ថិត​រង​ការ​ប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ​ ២០២១ ការនាំចេញ​នាំចូល មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​ កើនឡើង​២៨​ភាគរយ ។

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក ​នៅ​ថ្ងៃទី ១ ខែមិថុនា ​ឆ្នាំ២០២១ នេះ​ថា ​ចំពោះ​ទំនាក់ទំនង​នៅក្នុង​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ ទៅកាន់​សហរដ្ឋអាមេរិក គឺ​មាន​កំណើន​កើន​ឡើង​គួរ​ជាទី​កត់សម្គាល់​ដូចជា ការនាំចេញ​សំលៀកបំពាក់ កាបូប ស្បែកជើង ​និង​សម្ភារៈ​ផ្សេងៗ​ជាដើម​។

កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​សរុប​ជាង ៩៣ លាន​ដុល្លារ ​កើនឡើង​ជាង ១០​ភាគរយ ខណៈ​ការនាំចេញ​មាន​ចំនួន​ទឹកប្រាក់​ជាង​ ១ ៩០០ ពាន់​លាន​ដុល្លារ ​កើនឡើង​ជាង ២៩​ភាគរយ​។

ឯកឧត្តម បន្តថា ជុំវិញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក នេះ ទោះបី​ស្ថាន​នៅក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ក្តី ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​នៅតែ​រក្សា​បាន​ស្ថិរភាព​ល្អប្រសើរ​ ដោត​សហរដ្ឋអាមេរិក​នៅតែ​ចាត់​ទុក​ប្រទេស​កម្ពុជា ​គឺជា​ប្រភព​មួយ ​នៃ​ការផលិត​សម្រាប់​ការនាំចេញ​ ខណៈ​សហរដ្ឋអាមេរិក​មាន​ក្រុមហ៊ុន​ធំៗ​ជា​ដៃគូ ​បាន​កំពុង​ទទួល​ទិញ​ផលិតផល​ពី​កម្ពុជា ។

ទាក់ទង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក នេះ​ផងដែរ​, លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ លើកឡើងថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​ជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ​នៅក្នុង​ថ្ងៃ​អង្គារ ​ គឺ​បានបង្ហាញ​នូវ​ទំនាក់ទំនង​កាន់តែ​ជិត ស្និត​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​ នឹងធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​កាន់តែ​ប្រសើរ​ថែមទៀត ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុម​ដៃគូរ​ជាច្រើន កំពុង​រង​ចាំ​ឱកាស​វិនិយោគ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ។

សូមបញ្ជាក់ថា​ នៅក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០២១ ទីផ្សារ​សហរដ្ឋអាមេរិក បាន​ឈរ​ក្នុង​លំដាប់​ទី​១ នៃ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ច្រើន​ជាងគេ ​តាម​ពីក្រោយ​ដោយ ទីផ្សារ​ចិន​, អឺរ៉ុប​, អាស៊ាន​, ជប៉ុន​, ចក្រភព​អង់គ្លេស ​និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ផ្សេងៗ​មួយ​ចំនួនទៀត​៕


​អត្ថបទ​៖ សុន រ៉ា​ឌី​



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm