កោះតៃវ៉ាន់និយាយថា ការជ្រៀតជ្រែកទាំងបង្ខំរបស់ចិនលើការបោះឆ្នោតរបស់ខ្លួន គឺដើម្បីផ្លាស់ប្តូរលទ្ធផល

2023/09/29 03:16:02 am        91

 រដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់លោក Joseph Wu និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមេដឹកនាំចិន ដឹងច្បាស់ថា ការប្រើប្រាស់ការគំរាមកំហែងប្រដាប់អាវុធជុំវិញកោះតៃវ៉ាន់ គឺដើម្បីព្យាយាម និងបង្ខំឲ្យលទ្ធភាពតាមការពេញចិត្តរបស់ទីក្រុងប៉េកាំងនៅការបោះឆ្នោត មិនដំណើរការ ។

 ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ចិនបានបង្កើនកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដែលរួមទាំងហ្គេមសង្រ្គាម ហើយកាលពីខែកន្លងទៅ ពួកគេបានធ្វើសមយុទ្ធយោធាបន្ថែមទៀតដែលចិននិយាយថា មានគោលដៅលើការធ្វើសង្រ្គាមប្រឆាំងនឹងភាពក្រអឺតក្រទមរបស់កងកម្លាំងផ្តាច់ខ្លួន ។

 កោះតៃវ៉ាននឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំក្រោយ និងការបោះឆ្នោតសភានៅខែមករា ឆ្នាំ ២០២៤ខាងមុខនេះ ។

 លោក Wu និយាយថា ចិនបានត្រៀមខ្លួនរួចរាល់សម្រាប់លទ្ធភាពនៃការវាយប្រហារនៅពេលអនាគត ប្រឆាំងនឹងកោះតៃវ៉ាន់ ដែលរួមទាំងវិធីសាស្រ្តដែលពួកគេទប់ទល់ជាមួយនឹងការធ្វើអន្តរគមន៍របស់សហរដ្ឋអាមេរិក ។ 

 នៅក្នុងសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានបរទេស លោក Wu បានថ្លែងអំណរគុណផងដែរដល់ប្រទេសសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ សម្រាប់ការនិយាយលើកឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(U.N)កាលពីពេលថ្មីៗនេះ ដើម្បីបញ្ចូលកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ទៅក្នុងគណៈគ្រប់គ្រងរបស់ពួកគេ ។ 

 ចិនមិនធ្លាប់ដែលបោះបង់ចោលម្តងណាឡើយការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ មកគ្រប់គ្រងវិញ ដោយពួកគេចាត់ទុកកោះមួយនេះថាស្ថិតនៅក្នុងចំណោមខេត្តរបស់ខ្លួន ។

 ដោយសារសេចក្តីសម្រេចរបស់ U.N កាលពីឆ្នាំ ១៩៧១ កោះតៃវ៉ាន់ត្រូវបានគេដកចេញពីគណៈគ្រប់គ្រងអន្តរជាតិមួយនេះ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ថាជាតំណាងស្របច្បាប់របស់ចិននៅ U.N ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm