
ពលរដ្ឋនៅក្នុងទីក្រុងតូក្យូ បានបែកញើសក្នុងកម្តៅរដូវក្តៅគ្មានទីបញ្ចប់ ខណៈបារ៉ត បានកើនឡើងលើសពី៣២អង្សាសេ នៅថ្ងៃព្រហស្បតិ៍នេះ។
បុគ្គលិកការិយាល័យភាគច្រើន នៅតែត្រូវបានគេមើលឃើញពាក់អាវដៃខ្លី ជាលក្ខណៈការងារដែលប្រទេសជប៉ុនជារឿយៗអនុវត្តអំឡុងពេលរដូវក្តៅ ខណៈសីតុណ្ហភាពនៅទីក្រុងតូក្យូភាគកណ្តាលត្រូវបានពិនិត្យដោយទីភ្នាក់ងារឧត្តុនិយមជប៉ុន ឡើងដល់ ៣២,៩អង្សាសេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានឲ្យដឹងថា ឆ្នាំ២០២៣នេះ បានមើលឃើញរយៈពេល៩០ថ្ងៃមានកម្តៅខ្លាំងនៅរដូវក្តៅ ដែលត្រូវបានពិនិត្យនៅក្នុងទីក្រុងតូក្យូភាគកណ្តាល ជាកំណត់ត្រាខ្ពស់បំផុត នៃថ្ងៃក្នុងរដូវក្តៅ នៅឆ្នាំនេះ។
អ្នកគ្រប់គ្រងភោជនីយដ្ឋាន លោក Takane Akiyama បាននិយាយថា យើងសង្ឃឹមថាវាអាចចុះត្រជាក់បន្តិច ដូច្នេះខ្ញុំអាចពាក់អាវមួយជាន់ខាងក្នុង ហើយមើលទៅទាន់សម័យ ប៉ុន្តែនោះពុំមែនជាបញ្ហានោះទេ។ ខ្ញុំនៅតែបែកញើសច្រើន នៅពេលខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ វាពិបាកបន្តិច។