បារាំង​ សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ពី​១០០​ ទៅ​១២០​លាន​អ៊ឺ​រ៉ូ​ក្នុង​មួយឆ្នាំ

2021/06/01 02:32:45 pm        484

ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង សន្យា​បង្កើន​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ​សម្រាប់​កម្ចីសម្បទាន​ក្នុង​រង្វង់​ពី ១០០​ ទៅ ១២០ លាន​អឺរ៉ូ ​ក្នុង​មួយឆ្នាំ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។

ការសន្យា​នេះ ធ្វើឡើង នៅ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៤ ដោយមាន​ការចូលរួម​ដោយ​ឯកឧត្តម ​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ លោក R–mi GENEVEY ​តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ AFD និង​លោកជំទាវ Eva ​NGYEN BINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដឹកនាំ ​ដោយ ​តាមរយៈ Video Conference​ នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១​។

តំណាង​ភាគី​បារាំង ​បញ្ជាក់ថា បារាំង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ប្រមូល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគម​អឺរ៉ុប ជួយ​កម្ពុជា និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ឱ្យ​បាន​ច្រើន​ ស្រប​ទៅតាម​ពេល​វេលា​ បច្ចុប្បន្ន ក៏ដូចជា​នៅ​ពេល​ក្រោយ​កូ​វីដ​-១៩​។

ជាការ​ឆ្លើយតប ឯកឧត្តម វ​ង្សី វិស្សុត ថ្លែងថា ប្រទេស​បារាំង​មិន​ត្រឹមតែ​ជា​មិត្ត ភក្តិ និង​ជា​បណ្តា​ប្រទេស​ឈានមុខ​គេ ​ដែល​ចូល​រួមចំណែក​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

ផ្អែកលើ​មូលដ្ឋាន​នេះ កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ជា​បន្តបន្ទាប់​ប្រមាណ ៨៦៧​លាន​អឺរ៉ូ ក្នុង​នោះ​ឥណទាន​សម្បទាន​របស់​រដ្ឋ មាន​ទឹកប្រាក់ ៥០៧ លាន​អឺរ៉ូ​។ ​ហិរញ្ញប្បទាន​ទាំងនេះ បាន​និងកំពុង​រួមចំណែក​យ៉ាងសកម្ម​ដល់​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ស្របតាម​កម្មវិធី និង​គោលនយោបាយ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​។

ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​បាន​បង្ក​ជា​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ប៉ះ ពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម រួមទាំង​សុខភាព​សាធារណៈ ​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ការបាត់បង់​ការងារ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក​ ក្នុងនោះ​ សម្រាប់​កម្ពុជា​ក៏បាន​រង​នូវ​ការរីក​រាលដាល​ជំងឺ​នេះ​ផងដែរ​។ ​ប្រការនេះ ​បានធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ក្នុង​ឆ្នាំ​២០២០ បាន​ធ្លាក់​ចុះ​ប្រមាណ ៣,០% ក្នុងនោះ​ការនាំចេញ​បាន​ធ្លាក់ចុះ​ប្រមាណ -១,១% ឱនភាព​ថវិកា​កើនឡើង​ដល់ ៩,២៥% ។

ឯកឧត្តម វ​ង្សី វិស្សុត បន្ត​លើកឡើងថា ​សេដ្ឋកិច្ច​របស់​យើង​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ​២០២១ ​ប៉ុន្តែ​ការ​ងើបឡើង​នេះ នៅ​មាន​ភាព​មិនប្រាកដ​ប្រជា​កម្រិត​ខ្ពស់​នៅឡើយ​ ប្រសិនបើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ មាន​កម្រិត​នៃ​ផល​ប៉ះពាល់​នៅតែ​ខ្ពស់ និ​ង​មាន​ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​៕

​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am