
ក្រុមរដ្ឋមន្រ្តីអឺរ៉ុបកណ្តាល បានជួបជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីពិភាក្សាលើការគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ ហើយនិងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់តំបន់បាល់កង់ខាងលិច ។
រដ្ឋមន្រ្តីការបរទេសអូទ្រីសលោក Alexander Schallenberg បានអំពាវនាវឲ្យមានការពិនិត្យមើលឡើងវិញប្រព័ន្ធតំបន់ Schengen ស្របពេលដែលរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Peter Szijjarto និយាយថា ទីក្រុង Budapest នឹងច្រានចោលរាល់សំពាធទេសន្តរប្រវេសន៍ណាមួយលើអឺរ៉ុប ។
លោក Schallenberg និងរដ្ឋមន្រ្តីការបរទេសស្លូវេនីលោក Tanja Fajon បានលើកឡើងផងដែរពីការអំពាវនាវឲ្យមានការធ្វើសមាហរណកម្មតំបន់បាល់កង់ខាងលិច ចូលទៅក្នុងសហភាពអឺរ៉ុប ដោយពួកគេនិយាយថា តំបន់មួយនេះ ត្រូវការទស្សនៈវិស័យច្បាស់លាស់សម្រាប់សមាជិកភាពសហភាពអឺរ៉ុបរបស់ពួកគេ ។
សូមបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសអូទ្រីស ស្លូវេនី ហុងគ្រី សាធារណរដ្ឋឆេក និងស្លូវ៉ាគី បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំ "Central 5" ចាប់តាំងពីឆ្នាំ ២០២២ ដែលដំបូងឡើយត្រូវបានបង្កើតឡើង ដើម្បីចូលរួមសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធនឹងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕