ប្រជាពលរដ្ឋនីហ្សេ៖ ការចាកចេញរបស់ឯកអគ្គរដ្ឋទូតបារាំង គឺជា «ជំហានឆ្ពោះទៅរកទិសដៅត្រឹមត្រូវ»

2023/09/29 04:39:17 am        137

ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេ បានចាកចេញពីប្រទេសនេះហើយ កាលពីព្រឹកថ្ងៃពុធ (ទី២៧ ខែកញ្ញា) ពោលគឺប្រហែលមួយខែ បន្ទាប់ពីរដ្ឋាភិបាលយោធាបានបញ្ជាឲ្យលោកអគ្គរដ្ឋទូតចាកចេញ និងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អ្នកការទូតនឹងត្រូវចាកចេញ ហើយកងទ័ពរបស់បារាំង ក៏ត្រូវដកចេញដែរ។

ទំនាក់ទំនង រវាងនីហ្សេ និងប្រទេសអតីតធ្វើអាណានិគមលើខ្លួន គឺបារាំង ដែលបន្តរក្សាវត្តមានយោធា ក្នុងប្រទេសនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងពួកបះបោរអ៊ីស្លាមនោះ បានចាប់ផ្ដើមបែកបាក់ តាំងពីមន្រ្តីកងទ័ព បានដណ្តើមអំណាចនៅទីក្រុងនីញ៉ាមេ ក្នុងខែកក្កដា។

របបយោធាបានបញ្ជាឲ្យឯកអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចាកចេញពីប្រទេស ក្នុងរយៈពេល ៤៨ ម៉ោងនៅចុងខែសីហា ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលពួកគេបានពិពណ៌នាថា ប្រទេសបារាំង មានសកម្មភាព «ផ្ទុយនឹងផលប្រយោជន៍របស់នីហ្សេ»។

ដំបូងឡើយ បារាំងមិនអើពើនឹងបទបញ្ជានេះទេ ព្រោះខ្លួនចាត់ទុកថា រដ្ឋាភិបាលយោធា គឺមិនស្របច្បាប់ ហើយបានអំពាវនាវឲ្យមានការប្រគល់អំណាចដល់ប្រធានាធិបតីជាប់ឆ្នោត លោក Mohamed Bazoum វិញ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២៤ ខែកញ្ញា) លោក Macron បានប្រកាសថា ឯកអគ្គរដ្ឋទូតនឹងត្រឡប់ទៅទីកាន់ក្រុងប៉ារីសវិញ ហើយកងទ័ពបារាំងក៏នឹងចាកចេញដែរ។

ក្រោយមានការប្រកាសដកឯកអគ្គរដ្ឋទូតនិងកងទ័ពរបស់បារាំងនេះ អ្នកស្រុកទីក្រុងនីញ៉ាមេ បាននិយាយថា វាជាថ្ងៃដ៏គួរឲ្យមានមោទនភាព ហើយក៏កំពុងទន្ទឹងរង់ចាំនូវការដកកងទ័ពបារាំងចេញពីប្រទេសនេះផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm