នាយករដ្ឋមន្ត្រីថៃ៖ ពលករកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

2023/09/28 10:25:38 pm        151

ភ្នំពេញ៖ នៅវិមាន ៧ មករា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ច នេះ បង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបស ម្ដែងការគួរសមសម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ចំ ពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីល ទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកច ម្រើនថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណ ចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ។ កម្លាំងពលករកម្ពុជាទាំងនេះ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះ អាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និ ងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ក៏បានលើកឡើងអំពីការសម្រេចចិត្តរបស់សម្តេចក្នុងកា រផ្ទេរអំណាចទៅឱ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមិទ្ធផ លដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។ សម្តេចតេជោក៏បានរម្លឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការប ញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំកន្លងមក។ សម្តេចតេ ជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១ ប្រែក្លា យតំបន់សមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរប្រែក្លាយព្រំដែន ដែលធ្លាប់ភ័យខ្លាចដោយសង្គ្រាមឱ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោបន្ថែមថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខា ង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និង

វៀតណាមផងដែរ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធជួ យសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែន សម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។

ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងបានលើកឡើងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានកោតសរសើរចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am