កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/29 03:20:27 pm        197

តៃវ៉ាន់៖ កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ចើញជាអធិបតីក្នុងពិធីចាប់ផ្តើមការបង្ហាញនៅទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃព្រហស្បតិ៍នេះ។ 

មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ 

កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថាជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថាខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។

លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។

យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm