សម្តេចធិបតី៖ «កម្ពុជាមិនមែនជាប្រទេសមានខ្លាំង តែរាជរដ្ឋាភិបាលមិនអត់គំនិត​ក្នុងការជួយ​ដល់ពលរដ្ឋខ្លួនឯង​នោះឡើយ»

2023/09/29 04:18:44 pm        322

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើ​ទោះ​បី​ជា ប្រទេសកម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​អត់​គំនិត​ក្នុង​ការ​ជួយ​ដ​​ល់ពលរដ្ឋ​របស់ខ្លួននោះឡើយ ខណៈ​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​រាជ​រដ្ឋាភិបាល​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ ​និងងាយរងគ្រោះ,ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយសម្ពាធ​អតិផរណារហូត មក​ដល់​ពេល​នេះ​គឺ​បាន​ចំណាយ​ថវិកា​អស់​ជិត​ ១.២០០​លាន​ដុល្លារមកហើយ។

តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ទៅនឹងប្រជាពលរដ្ឋដែលបានចោទសួរដល់រាជរដ្ឋាភិបាលថា រាជរដ្ឋាភិបាលកម្ពុជា បាន​គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្តេច​ធិបតី ​នាយករដ្ឋមន្រ្តីបានលើកឡើងថា ខាងក្រោមនេះ គឺជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើទៅកាន់សម្តេច សម្រាប់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ នៅ​ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​អំពី​ទិន្នន័យ​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បី​ជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និង​ងាយ​រង​គ្រោះ​, ស្ត្រី​មានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា តា​មរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដោយក្នុងនោះរួមមាន៖

១. ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ ​និង​ងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។ ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​ផល​ពី​កម្ម​វិធីនេះមានចំនួនសរុប ៤៣៧,៧៣១គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន​៧​សែន​នាក់​) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួនជិត ១ពាន់២០០លានដុល្លារ។

២.​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារ​ដែល​ទទួល​ផល​ពី​កម្ម​វិធី​នេះ ​ចំនួន ៣៣៩,៩៧៧នាក់ ចំណាយថវិកាសរុបជិត ២៧ លានដុល្លារ។

៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយ​រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ៤២លានដុល្លារ) ។

ដូច្នេះ​គិត​ត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះចំនួនជាង​ ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណាចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែល​បាន​ចំណាយ​ទឹក​ប្រាក់​សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លារ ឬជាង ១ពាន់ ២រយលានដុល្លារ)។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ខាង​លើ​នេះ​គឺ​គិត​ចំពោះ​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​តែចំ​នួ​នបីប៉ុណ្ណោះ។ «ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មាន​គោល​នយោបាយ​ផ្សេង​ទៀត​ជា​ច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុង​គ្រប់​វិស័យ​ នៅទូទាំងប្រទេស។ កម្ពុជាមិន​មែន​ជា​ប្រទេស​មាន​ខ្លាំង​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​មែន​ខ្វះ​ទឹក​ចិត្ត​ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm