ឧត្តមស្នងការUNទទួលបន្ទុកសិទ្ធិមនុស្សធ្វើការអំពាវនាវជាបន្ទាន់សុំឲ្យមានបេសកកម្មសន្តិសុខសម្រាប់ប្រទេសហៃទី

2023/09/29 04:36:03 pm        111

UN៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អំពើហិង្សក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅប្រទេសហៃទី បច្ចុប្បន្ន បានសាយភាយគ្រប់កម្រិតនៃសង្គមនេះ ខណៈដែលលោកបានអំពាវនាវជាបន្ទាន់ឲ្យដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសសមុទ្រការ៉ាអ៊ីបដែលងាយនឹងបង្កជាហេតុ ដើម្បីជួយនគរបាលបង្ក្រាបអំពើហិង្សានេះ។

ការអំពាវនាវពីឧត្តមស្នងការ លោក វ៉ុលកើ ទួក (Volker Türk) កើតឡើង នៅពេលដែលអំពើហិង្សារបស់ក្រុមជនអន្ធពាលរីករាលដាលពីទីក្រុងព័រអូប្រាំង ទៅកាន់កណ្តាលនៃប្រទេសនេះ ហើយបទឈប់បាញ់នៅពាក់កណ្តាលខែកក្កដារវាងក្រុមចម្រុះក្រុមជនអន្ធពាលធំៗពីរ បានបែកបាក់គ្នា។ កាលពីថ្ងៃព្រហស្បតិ៍ គ្រូបង្រៀននៅសាលា École Argentine ក្នុងទីក្រុងព័រអូប្រាំង បានចូលទៅរៀបចំអាហារសម្រាប់សិស្សទាំងអស់ បន្ទាប់ពីចុងភៅ មិនអាចចូលទៅធ្វើការបាន ដោយសារអំពើហិង្សា។

លោកទួក បាននិយាយថា៖«ជារៀងរាល់ថ្ងៃ ជីវិតរបស់ប្រជាជនហៃទីកាន់តែលំបាកទៅៗ ប៉ុន្តែវាសំខាន់ណាស់ ដែលយើងមិនបោះបង់ទេ។ ស្ថានភាពរបស់ពួកគេ មិនអស់សង្ឃឹមទេ»។ «ដោយមានការគាំទ្រ និងការដោះស្រាយពីអន្តរជាតិ ប្រជាជនហៃទី អាចដោះស្រាយអសន្តិសុខដ៏ធ្ងន់ធ្ងរនេះ ហើយស្វែងរកផ្លូវចេញពីភាពចលាចលនេះ»។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសហៃទី បានឃើញការវាយប្រហារទ្រង់ទ្រាយធំកើតឡើងដដែលៗ ដោយមិនរើសមុខ ជារឿយៗប្រឆាំងនឹងសង្កាត់ទាំងមូល និងអ្នកស្រុករបស់ពួកគេ។ បញ្ហានេះ បាននាំឲ្យមានការជម្លៀសមនុស្ស ១៣០.000នាក់ ហើយជិត ២.៨០០ នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់នៅចន្លោះខែតុលាឆ្នាំមុន ដល់ខែមិថុនា ក្នុងនោះមានស្ត្រី ២៤៧នាក់ ក្មេងប្រុស ៥៨នាក់ និងក្មេងស្រី ២០នាក់ នេះបើយោងតាមរបាយការណ៍ថ្មីមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខUN។ មានការចាប់ជំរិតមនុស្សជិត ១.៥០០នាក់ ដើម្បីទារប្រាក់លោះ ដែលត្រូវបានរាយការណ៍ ក្នុងអំឡុងពេលនោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm