អាមេនី៖ ជនជាតិភាគតិចអាមេនីនៅក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងរំលាយរដ្ឋាភិបាលផ្ដាច់ខ្លួន ដែលពួកគេបានការពាររយៈពេល៣ទសវត្សរ៍មកហើយ ជាទីដែលមានប្រជាជនជាងពាក់កណ្ដាលបានរត់គេចខ្លួនចាប់តាំងពីអាស៊ែរបៃហ្សង់បាន បើកការវាយលុកភ្លាមៗកាលពីសប្ដាហ៍មុន។
នៅក្នុងសេចក្ដីថ្លែងការណ៍ ពួកគេនិយាយថា សាធារណរដ្ឋស្វ័យប្រកាស អាតសាក់(Artsakh) របស់ពួកគេ នឹងបញ្ចប់វត្តមានចាប់ពីឆ្នាំក្រោយត្រឹមថ្ងៃទី១ខែមករា ជាអ្វីដែលត្រូវបានរួមបញ្ជូលជាផ្លូវការជាមួយរដ្ឋាភិបាលអាស៊ែរបៃហ្សង់ ។
សម្រាប់អាស៊ែរបៃហ្សង់ និងប្រធានាធិបតីរបស់ខ្លួន លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev)និយាយថា លទ្ធផលនេះ គឺជាការស្ដារឡើងវិញនៃអធិបតេយ្យភាពដ៏ជោគជ័យលើតំបន់នេះ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែភាគច្រើននៃជនជាតិអាមេនីក្នុងតំបន់នេះ បានទទួលឯករាជភាពតាមជាក់ស្ដែងក្នុងសង្រ្គាមមួយកាលពីទសវត្សរ៍ឆ្នាំ១៩៩០។
សម្រាប់អាមេនីវិញ នេះគឺជាការបរាជ័យ និងសោកនាដកម្មសម្រាប់ប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍ថា មនុស្សប្រមាណ៧0.៥០០នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអាមេនី កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងចំណោមប្រជាជនសរុបដែលមានប្រហែល១២ម៉ឺននាក់។
ការវិភាគជាច្រើនលើស្ថានភាពនេះ បង្ហាញថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានពុំមានជនជាតិអាមេនី នៅសេសសល់ក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ទៀតទេ។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់ នាយករដ្ឋមន្ត្រី អាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan)ដោយនិយាយថានេះគឺជាទង្វើបោសសម្អាតជនជាតិភាគតិច៕

