អាមេនី៖ ពលរដ្ឋអាមេនី-លីបង់ បានប្រមូលផ្តុំគ្នា នៅជិតស្ថានទូតអាស៊ែរបៃហ្សង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងប្រតិបត្តិការយោធារបស់ប្រទេសអាស៊ែរបៃហ្សង់ ក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់។ ក្រុមអ្នកតវ៉ាដែលភាគច្រើនមានកាន់បដា និងទង់ជាត់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានប៉ះទង្គិចគ្នាមួយភ្នែតជាមួយកងកម្លាំងសន្តិសុខ ដែលរារាំងពួកគេមិនឲ្យចូលទៅជិតស្ថានទូត។ ពួកគេបានគប់វត្ថុជាច្រើនទៅលើសមាជិកនគរបាល ដែលបានតបតវិញដោយឧស្ម័នបង្ហៀរទឹកភ្នែកមួយចំនួន។
អាស៊ែរបៃហ្សង់ បានយកមកគ្រប់គ្រងវិញតំបន់ការ៉ាបាក់ កាលពីសប្តាហ៍មុន ក្នុងប្រតិបត្តិការយោធា។
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា មនុស្សប្រមាណ៧០.៥០០នាក់ បានឆ្លងកាត់ពីតំបន់ការ៉ាបាក់ ចូលទៅប្រទេសអាមេនី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលចំនួននេះស្ថិតក្នុងចំណោមប្រជាជន ១២០.០០០នាក់របស់តំបន់នេះ។
អាជ្ញាធរជនជាតិភាគតិចអាមេនី នៅតំបន់ការ៉ាបាក់ និយាយថា ពួករំលាយរដ្ឋតូចផ្តាច់ខ្លួន ដែលពួកគេបានការពារប្រឆាំងអាស៊ែរបៃហ្សង់រយៈពេល៣ទសវត្សរ៍មកនេះ។ ប្រទេសលីបង់ មានសហគមន៍ជនជាតិដើមអាមេនីធំមួយ។ ភាគច្រើន បានរស់នៅក្នុងប្រទេសលីបង់ចាប់តាំងដូនតារបស់ពួកគេមក ដែលបានភៀសខ្លួនចេញពីការសម្លាប់រង្គាលជនជាតិអាមេនី ក្នុងអាណាចក្រអូតូម៉ង់ រយៈពេល១សតវត្សរ៍មកហើយ៕

