ចិន៖ ព្រឹត្តិការណ៍អបអរពិធីបុណ្យពាក់កណ្ដាលសរទរដូវ ឬ Mid-Autumn Festival Gala បង្កើតឡើយដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន គ្រោងនឹងធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍ដល់ទស្សនិកជនអមដោយការច្នៃប្រឌិតឆាកដ៏អស្ចារ្យ ដោយលាយបញ្ជូលគ្នាតាមបែបប្រពៃណី និងសម័យទំនើប ដែលនឹងផ្ដល់ជូនភាពរីករាយដល់ទស្សនិកជន។
ព្រឹត្តិការណ៍អបអរសាទរដ៏ធំនេះ នឹងត្រូវចាក់ផ្សាយនៅពេលល្ងាចចំថ្ងៃពិធីបុណ្យ Mid-Autumn Festival ឬថ្ងៃបុណ្យសែនព្រះខែ ដែលនឹងចូលមកដល់នៅថ្ងៃសុក្រនេះនៅឆ្នាំនេះ នឹងផ្ដល់ផ្ទាំងទស្សនីយ៍ភាពបែបវប្បធម៌ដ៏ស្រស់ស្អាត ដល់ទស្សនិកជនរាប់រយលាននាក់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋទូទាំងប្រទេស និងនៅលើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេៗងជុំវិញពិភពលោក។
ពិធីបុណ្យដែលនឹងចូលមកដល់នៅថ្ងៃទី១៥ នៃខែទី៨ ក្នុងប្រតិទិនចន្ទគតិរបស់ចិន រៀងរាល់ឆ្នាំ អំឡុងមនុស្សរីករាយនឹងការជួបជុំគ្រួសារតាមទម្លាប់ ទទួលទាននំសែនព្រះខែរស់ជាតិផ្សេងៗគ្នាតាមប្រពៃណី លើកសរសើរភាពស្រស់ត្រកាលរបស់ព្រះចន្ទពេញវង់ ពន្លឺចង្កៀងគោម និងអបអរសាទរក្នុងរដូវប្រមូលផលដ៏ល្អប្រសើរ ។
ពិធីអបអរសាទរនេះ នឹងផ្ដោតលើផ្ទាំងទស្សនីយ៍ភាពវប្បធម៌ចំនួន៥ ដូចជា កំណាព្យ វប្បធម៌រស់រវើក ព្រះចន្ទ ទឹកនិងឬស្សី និងត្រូវបានចែកចេញជា៣ឈុត ដោយមានជាង២០ប្រភេទ រួមទាំងការបង្ហាញសីល្បៈចម្រៀងទោល បទភ្លេង កូតវីយូឡុងជាក្រុម និងការបង្ហាញក្បាច់រាំ ៕

