ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកោះហៅប្រមុខកងកម្លាំងប្រដាប់អាវុធ និងស្នងការនគរបាលក្នុងគោលបំណង ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមជនអន្ធពាល បន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់នៅក្នុងខែកញ្ញាតែមួយប៉ុណ្ណោះ។
មនុស្សពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាក្នុងទីក្រុង Stockholm កាលពីថ្ងៃពុធ ហើយស្ត្រីម្នាក់មានវ័យក្នុងខ្ទង់២០ឆ្នាំ ដែលត្រូវបានគេគិតថា ជាអ្នកឈរមើលដែលគ្មានទោស បានស្លាប់ នៅពេលដែលគ្រាប់បែក បានបំផ្លាញផ្ទះមួយខ្នងនៅទីក្រុងអ៊ុបសាលា (Uppsala) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។
លោកនាយករដ្ឋមន្ត្រី អ៊ុល គ្រីស្ទើសុន (Ulf Kristersson) បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ដ៏កម្រទៅកាន់ប្រទេសជាតិថា៖«នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ស៊ុយអែត។ ស្ត្រីអាយុ២៥ ឆ្នាំម្នាក់ បានចូលគេងកាលពីយប់មិញដូចធម្មតា ប៉ុន្តែមិនពេញចិត្តនឹងស្ថានភាព នៅក្នុងប្រទេសនេះ។
លោក បានថ្លែងថា៖ «យើងនឹងតាមចាប់ខ្លួនក្រុមជនអន្ធពាលទាំងនោះ យើងនឹងកម្ចាត់ក្រុមជនអន្ធពាលឲ្យអស់»។
លោកគ្រីស្ទើសុន បានបង្កើតរដ្ឋាភិបាលជនជាតិភាគតិស្តាំនិយមកណ្តាល បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ដោយមានការគាំទ្រពីប្រជាធិបតេយ្យនិយម និងប្រឆាំងជនអន្តោប្រវេសន៍ស៊ុយអែត ដោយបញ្ចប់ រយៈពេល៨ឆ្នាំនៃរដ្ឋាភិបាល ដែលដឹកនាំដោយសង្គមប្រជាធិបតេយ្យ នៅក្នុងប្រទេសស៊ុយអែត៕


