ក្លាដែស៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ប្រទេសបង់ក្លាដែស កំពុងប្រឹងប្រែងទប់ទល់ការផ្ទុះជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមានសេចក្ដីរាយការណ៍ថាមនុស្សជិត១.០០០នាក់ បានស្លាប់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ស្ថានភាពធ្ងន់ធ្ងរនេះ ត្រូវបានរុញដោយរដូវសើមមូសុង ដែលផ្ដល់ឱកាសដល់ការបង្កកំណើតរបស់សត្វមូស ដែលចម្លង វីរុសគ្រុនឈាមនៅក្នុងទឹកមិនហូរ។
ក្រុមអាជ្ញាធរបានព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដែលនាំឱ្យមានការផ្ទុកអ្នកជំងឺលើសចំណុះនៅតាមមន្ទីរពេទ្យនានា។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានការហូរឈាមនៅក្នុងរាងកាយ ដែលជាញឹកញាប់អាចបណ្តាលឲ្យស្លាប់។ រោគសញ្ញារួមមាន ឈឺក្បាល ចង្អោរ ឈឺសន្លាក់ និងសាច់ដុំ។ ជាធម្មតានៅតំបន់ត្រូពិច ការផ្ទុះជំងឺគ្រុនឈាមគឺជារឿងធម្មតានៅក្នុងតំបន់ជាយទីក្រុង ដែលមានអនាម័យមិនគ្រប់គ្រាន់ ជួយជំរុញដល់ការរាលដាលនៃមូសដែលផ្ទុកមេរោគ។
កាលពីកន្លងទៅ ជំងឺគ្រុនឈាមគឺជាក្តីកង្វល់តាមរដូវនៅប្រទេសបង់ក្លាដែស។ ទោះយ៉ាងណាក៏ដោយ ការផ្ទុះជំងឺជាញឹកញាប់ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុង ក្តៅ-សើម ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ ២០០០ ។ ការកើនឡើងនៃការឆ្លងចុងក្រោយនេះ បានធ្វើឱ្យប្រទេសមួយនេះមានការប្រុងប្រយ័ត្ន ដែលត្រូវបានជំរុញដោយវីរុសដ៏សាហាវជាងនេះ។ ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា ស្ថានភាពអ្នកជំងឺគ្រុនឈាមកាន់តែយ៉ាប់យ៉ឺនលឿនជាងឆ្នាំមុនៗ៕

