វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ២ ពិភពលោក Naomi Osaka បានសំរេចចិត្តដកខ្លួនចេញពីការប្រកួត Grand Slam, French Open ហើយក្រោយបដិសេធមិនធ្វើសន្និសីទកាសែតណាមួយក្នុងព្រឹត្តិការណ៍។

កីឡាការិនីវ័យ ២៣ឆ្នាំរូបនេះបាននិយាយកាលពីសប្តាហ៍មុនតាំងពី French Open មិនទាន់ចាប់ផ្តើមថា នាងនឹងធ្វើសន្និសីទកាសែតណាមួយ និយាយទៅកាន់អ្នកសារព័ត៌មានឡើយ ដើម្បីសុខភាពផ្លូវចិត្តរបស់នាង។ Osaka បានបញ្ជាក់ថា នាងធុញថប់នឹងសំនួរដដែលរបស់អ្នកសារព័ត៌មាន ដែលសំនួរខ្លះធ្វើអោយប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់នាង។ នៅពេល French Open ចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ Naomi Osaka បានយកឈ្នះកីឡាការិនីរ៉ូម៉ានី Patricia Maria Tig ហើយក៏ត្រូវបាន French Open ពិន័យ ១៥០០០ដុល្លារផងដែរ បន្ទាប់ពីមិនធ្វើសន្និសីទកាសែតក្រោយចប់ការប្រកួត ហើយក៏រងនឹងការដកសិទ្ធិមិនអោយប្រកួតផងដែរ មុននឹងឈានដល់ការប្រកួតដកខ្លួននៅពេលនេះ។ រំលឹកថា Naomi Osaka ជាម្ចាស់ពាន Grand Slam ៤លើកដោយ Grand Slam ដំបូងរបស់នាងគឺឈ្នះនៅឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ