Asian Games៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ប្រកួតថ្ងៃស្អែកលើវិញ្ញាសា ១,៥០០ម៉ែត្រ

2023/09/29 05:40:49 pm        684

ឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នឹងបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅ​ទី​ក្រុង ​Hanzhou​ ប្រទេសចិន​ នា​ព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។

បេសកកម្មនេះ ប៊ុនថន នឹងត្រូវធ្វើការប្រកួត ២វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ដែល​ត្រូវប្រកួតនៅថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ និងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែល​ជា​វិញ្ញាសា​រូប​គេ ទើបដណ្ដើមបានមេដាយមាសស៊ីហ្គេមចុងក្រោយ គ្រោង​នឹង​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃ​ទី​០២ ​ខែ​តុលាខាងមុខ ។



គួរដឹងថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ កីឡាអត្តពលកម្មកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១០រូបចូលរួមប្រកួត ។ ប៉ុន្ដែ​មុន​ឈាន​ដល់​ការ​ប្រកួត​របស់​កីឡាករ​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា ឈុន ប៊ុនថន នៅរាត្រីថ្ងៃទី២៩ ខែកញ្ញានេះ ក៏មានកីឡាករ-កីឡាការិនី ៣រូប​ ត្រូវធ្វើការប្រកួតផងដែរ រួមមានកីឡាករ ប៉ែន សុគង់, ណឹប ច័ន្ទយ៉ូរ៉ុង និងកីឡាការិនី សាង លីដា ដែលត្រូវប្រកួតវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រដូចគ្នា ។

ក្រៅពីកីឡាអត្តពលកកម្ម នៅថ្ងៃសុក្រនេះដែរ ក៏មានប្រភេទកីឡាជាក្រុម ២ប្រភេទកីឡា ត្រូវ​ធ្វើ​ការ​ប្រកួត​ផង​ដែរ រួមមានកីឡាបាល់បោះកម្ពុជា ដែលត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ពូល​D ​លើ​វិញ្ញាសា​បាល់​បោះ ​៣នាក់ ទល់ ៣នាក់ ជាមួយក្រុមខ្លាំងកាតា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតកន្លងមកឈ្នះ ១ និង​ចាញ់២​ ។ រីឯមួយប្រភេទកីឡាទៀត គឺកីឡាគ្រិកឃីត ដែលត្រូវ​ប្រកួត​បញ្ចប់​ពូល​B​ ជា​មួយ​ក្រុម​ហុងកុង​។

សូមបញ្ជាក់ថា កម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិកសរុបជិត ១៩០នាក់ លើ ១៧​ប្រទេស​កីឡា​ ចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២៣​ ខណៈមកទល់ពេលនេះ មានអត្តពលិក ៥ប្រភេទកីឡាហើយ ដែល​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន តែពុំទទួលបានមេដាយអ្វីឡើយ គឺមានកីឡាបាល់ទះបុរសក្នុងសាល យូដូ គុន​ដាវ តេក្វាន់ដូ WT និងកីឡាហែលទឹក៕ អត្ថបទ លី ឈុនឡា


 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm