ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីអាមេរិកដណ្ដើមខ្សែក្រវាត់ពិភពលោក នាព្រឹកស្អែក

2023/09/29 05:55:33 pm        2.8 K

កីឡាការិនីជឺជីតស៊ូឆ្នើមរបស់កម្ពុជា ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែក ត្រូវនឹងម៉ោងប្រមាណ ៨យប់ថ្ងៃទី២៩ ខែកញ្ញា នៅ​សហរដ្ឋអាមេរិក ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលពិភពលោក ONE Atomweight លើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅ​ប្រទេស​សិង្ហបុរី ។

បន្ទាប់ពីធ្វើដំណើរដល់ទឹកដីសិង្ហបុរី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០១៩ និង២០២៣ ខាន់ ចេសា រួមទាំងដៃគូប្រកួត បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​រួចរាល់ កាលពីម្សិលមិញ មុនជួបគ្នា ក្នុងក្របខណ្ឌប្រកួតលក្ខណៈអាជីពលើកដំបូងលើ​សង្វៀន​អន្ដរជាតិនៅតំបន់អាស៊ានស្អែកនេះ ។

ខាន់ ចេសា បានបង្ហាញការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ សម្រាប់​ជំនួប​ជា​មួយ​ជើង​ខ្លាំង​ជឺជីត​ស៊ូ​លំ​ដាប់​ពិភពលោកដូចគ្នា ។ ចេសា លើកឡើងថា ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វី​ដែល​សំខាន់​ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុង​​កា​រយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight ។

គួរដឹងថា កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់យកឈ្នះកីឡាការិនី Kelly ក្នុង​កីឡា​ជឺជិត​ស៊ូ​ម្ដង​មកហើយ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាម៉េរិក មុនសម្រេចចិត្តជួបគ្នាជាថ្មី ដោយ​ត្រូវបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE នាព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។ ជំនួប​ដ៏​ធំ​កំពុង​ស្ថិតក្នុងការតាមដានរបស់អ្នកនិយមកីឡាជឺជីតស៊ូពិភពលោកនេះដែរ ក៏នឹងមាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​បណ្ដាញសង្គមផ្លូវការ BTV-Cambodia នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍​បាយ័ន​ផង​ដែរ​៕អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        269
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        328

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm