គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលនៅក្នុងប្រទេសបូលីវី និងរដូវរងាដែលមានកម្តៅក្តៅខ្លាំង កំពុងគំរាមកំហែង បណ្តាលឲ្យផ្នែកជាច្រើនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ខ្វះទឹក រួមទាំងទីក្រុង El Alto ដែលមានរយៈកម្ពស់ខ្ពស់ មានកម្ពស់ប្រមាណ៤ពាន់ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។

បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរលាយផ្ទាំងទឹកកកនៅក្នុងទីក្រុង Andes ប្រទេសបូលីវី ដែលផ្តល់ទឹកសាបដល់តំបន់ដីសើមដែលនៅជុំវិញនោះ ដោយពលរដ្ឋទីក្រុង El Alto នៅលើតំបន់La Paz ពេលនេះអាចទទួលបានទឹកក្នុងពេលវេលាជាក់លាក់។ ប្រទេសបូលីវី បានជួបប្រទះសីតុណ្ហភាពមិនអំណោយផលខ្លាំងបំផុត នៅក្នុងខែសីហានិងខែកញ្ញា ដែលជាធម្មតាជាខែមានអាកាសធាតុល្អ។
ភាគច្រើននៃអ្នករស់នៅក្នុងទីក្រុង El Alto ជាទីក្រុងមានប្រជាជនប្រមាណ១លាននាក់ មកពីសហគមន៍កសិកម្ម ដែលចិញ្ចឹមសត្វ និងដាំបន្លែ នឹងត្រូវជួយសង្គ្រោះ។
សមាជិកសហគមន៍វិទ្យាសាស្ត្រ បានព្រមានថាស្ថានភាព អាចកាន់តែធ្ងន់ធ្ងរដោយគំរូអាកាសធាតុ El Nino នឹងកំណត់ពេលមកដល់នៅក្នុងខែ ធ្នូ ដែលកែប្រែការព្យាករណ៍ និងធ្វើឲ្យប្រែប្រួលសីតុណ្ហភាព។
បាតុភូត El Nino អាចជំរុញឲ្យមានព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត ក្នុងតំបន់មួយចំនួន និងមានភ្លៀងធ្លាក់ច្រើន នៅតំបន់ផ្សេងទៀត។
