សារព័ត៌មាន the Wall Street បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងត្រួសត្រាយផ្លូវសម្រាប់ប្រធានាធិបតីចិន លោក Xi Jinping ដើម្បីធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។

ការរាយការណ៍ បាននិយាយលើកឡើងពីអ្នកដែលបាននិយាយពីបញ្ហានេះថា ភាគីទាំងពីរ កំពុងពិភាក្សាពីដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនធ្វើឡើងដោយជំនួយការគោលនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក Xi ជាឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ។
សារព័ត៌មាន the Wall Street បាននិយាយថា លោក Lifeng នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីលោក Joe Biden ឡើងកាន់តំណែង ហើយការរៀបចំផែនការនេះ គឺកំពុងដំណើរការសម្រាប់អ្នកការទូតជាន់ខ្ពស់ចិននិងជារដ្ឋមន្ត្រីការបរទេសលោក Wang Yi ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែតុលា ដើម្បីត្រៀមសម្រាប់ជំនួបកំពូលរបស់លោក Xi ជាមួយលោក Biden។
