ក្រុមមេដឹកនាំឧស្សាហកម្មម៉ិកស៊ិក កំពុងអំពាវនាវឲ្យបញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស ដោយសារពួកគេកំពុងរារាំងសមាសធាតុទាំងអស់ ដែលបានប្រមូលផ្តុំនៅទីក្រុងវ៉តរីស (Juarez)មិនឲ្យទៅដល់មជ្ឈមណ្ឌលចែកចាយរបស់សហរដ្ឋអាមេរិក។

ពួកគេ ក៏មានការព្រួយបារម្ភផងដែរថា ម៉ោងប្រតិបត្តិការមានកំណត់ នៅច្រកចូលតូចៗនៅខាងក្រៅទីក្រុង អែល សាប៉ូ ចារីស (El Paso-Jarez) កំពុងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងរថយន្តដឹកទំនិញរបស់ ពួកគេ។
លោកម៉ានូអែល សូតេឡូ ( Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូនទីក្រុងវ៉តរីស បាននិយាយថា៖ «រថយន្តដឹកទំនិញ ដែលបានចំណាយពេលមួយយប់ (រង់ចាំឆ្លងកាត់កំពង់ផែ Santa Teresa រដ្ឋញូវម៉ិក ស៊ីកូ (New Mexico) ត្រូវបានគេកាត់សំបកកង់។ យប់មិញ អ្នកឃើញមនុស្សដើរកាត់។ វាមើលទៅដូចជាផ្លូវចំណាកស្រុក(រត់ពន្ធ)។ វាហាក់បីដូចជាយើងកំពុងចូលទៅក្នុងផ្លូវរបស់ពួកគេ។ អ្នកបើកបរ មានការព្រួយបារម្ភ ដោយសារតែមនុស្សដើរលេងនៅទីនោះ»។
លោកសូតេឡូ បាននិយាយថា ក្រុមហ៊ុនដឹកទំនិញ កំពុងដោះស្រាយបញ្ហាសុវត្ថិភាពដោយការផ្លាស់ប្តូរបុគ្គលិកបន្ថែមទៀតទៅកាន់ច្រកឆ្លងកាត់ គឺបុគ្គលិកត្រូវមើលឡានដឹកទំនិញនៅពេលយប់ និងអ្នកបើកបរ«ថ្មី» នៅពេលព្រឹក ដើម្បីជំនួសអ្នកដែលធ្វើការនៅក្នុងក្រុម នៅថ្ងៃមុននេះ។ ពួកគេក៏កំពុងនាំយកស្ថានភាពនេះ ទៅប្រាប់ដល់អាជ្ញាធរមូលដ្ឋាន។
ចៅក្រមក្នុងតំបន់ និយាយថា នយោបាយជំរុញមានការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស។

