ប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងស៊ែរប៊ី ដោយអះអាងថា ទីក្រុងបែលក្រាដ បានផ្គត់ផ្គង់អាវុធដែលប្រើដោយខ្មាន់កាំភ្លើង ដែលគេសង្ស័យថា បានសម្លាប់មន្ត្រីនគរបាលកូសូវ៉ូម្នាក់ កាលពីចុងសប្តាហ៍មុន។

ការសម្លាប់ និងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅព្រះវិហារមួយនៅក្នុងភូមិមួយ នៅជិតព្រំដែនស៊ែរប៊ី បានបង្ហាញនូវការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរមួយ នៅក្នុងអតីតខេត្តដែលបែកចែកនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ។
នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន គើទី (Albin Kurti) បានថ្លែងប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា៖«សម្រាប់រឿងនេះ ប្រទេសស៊ែរប៊ី គួរតែត្រូវរងទណ្ឌកម្ម។
លោកបានបន្ថែមថា បើមិនដូច្នោះទេ ប្រទេសនេះនឹងធ្វើបែបម្តងទៀត។
លោកគើទី ក៏បាននិយាយផងដែរថា៖«គ្រឿងយុទ្ធោបករណ៍របស់អ្នកជំនាញជនជាតិស៊ែរប៊ី ដែលបានវាយប្រហារទៅលើព្រះវិហារBanjska គឺជាអាវុធបានពីប្រទេសស៊ែប៊ី»។

