ព្រឹត្តិការណ៍ការវាយកូនគោលពានរង្វាន់ Ryder Cup ដែលជាការប្រកួតប្រជែងរវាងក្រុមវាយកូនគោលអឺរ៉ុប និងអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះនៅលើទឹកដីទីក្រុង Rome ប្រទេសអ៊ីតាលី ជាទឹកដីរបស់អឺរ៉ុប។
សម្រាប់កម្មវិធីប្រកួតជុំដំបូងនៅថ្ងៃសុក្រនេះ Ryder Cup បានបង្ហាញឈ្មោះកីឡាករដែលត្រូវចាប់ដៃគូគ្នាសម្រាប់ជំនួបនៅថ្ងៃសុក្រនេះ។

កីឡាករស៊ុយអែត Ludvig Aberg ត្រូវបានជ្រើសរើស និងទុកចិត្តដោយប្រធានក្រុមដោយឱ្យចាប់គូជាមួយ Viktor Hovland។
កីឡាករវ័យ ២៣ ឆ្នាំស៊ុយអែតរូបនេះទើបតែចាប់ផ្តើមអាជីពរបស់ខ្លួនកាលពីខែមិថុនាប៉ុណ្ណោះ ដោយនឹងត្រូវសហការគ្នាជាមួយ Hovland ប្រឈមនឹងដៃគូអាមេរិក Brian Harman និង Max Homa។

ចំណែកឯ Rory McIlroy ដៃគូជាមួយ Tommy Fleetwood នឹងជួបជាមួយ Xander Schauffele និង Patrick Cantlay។
សូមបញ្ជាក់ថា ក្រុមវាយកូនគោលអាមេរិកជាក្រុមការពារតំណែងជើងឯក តែមិនដែលឈ្នះជើងឯកនៅលើទឹកដីអឺរ៉ុបឡើយក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ
