ទីក្រុងប្រ៊ុចសែល បាននិយាយថា មានការហាមឃាត់ដ៏សំខាន់ទៅលើការលក់ទំនិញមួយចំនួនទៅឲ្យ ប្រទេសទួរគី ឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀតដែលអ៊ីរ៉ង់ និងរុស្ស៊ីផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យានដ្រូន និងអាវុធផ្សេងទៀត ដែលបាននិងកំពុងវាយប្រហារទីក្រុងនានានរបស់អ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់គណៈកម្មាការអ៊ឺរ៉ុប ធ្វើឡើង បន្ទាប់ពីឯកសារកម្រាស់៤៧ទំព័ររបស់កាសែត The Guardian ដែលរដ្ឋាភិបាលអ៊ុយក្រែន បានរៀបរាប់លម្អិតអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់លោកខាង លិច។
ឯកសាររបស់អ៊ុយក្រែន ដែលត្រូវបានបង្ហាញដល់រដ្ឋាភិបាល G7 ក្នុងខែសីហា បានបញ្ជាក់ថា ការវាយប្រហារចំនួន៦០០លើកលើទីក្រុងអ៊ុយក្រែនក្នុងរយៈពេលបីខែមុននេះ ត្រូវបានធ្វើឡើងដោយយានអាកាសដែលគ្មានមនុស្សបើក(UAVs) ដែលប្រើបច្ចេកវិទ្យាលោកខាងលិច។
ព័ត៌មានគយបង្ហាញថា ការនាំចូលស្ទើរតែទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់ មានប្រភពមកពីប្រទេសទួរគី ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន វៀតណាម និងកូស្តារីកា។
ក្រុមហ៊ុនអឺរ៉ុបចំនួន៥រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប៉ូឡូញនៃក្រុមហ៊ុនពហុជាតិរបស់អង់គ្លេស ត្រូវបានគេដាក់ឈ្មោះថា ជាក្រុមហ៊ុនមេដែលផលិតសមាសធាតុ ដែលត្រូវបានកំណត់អត្តសញ្ញាណ។

