ជប៉ុន ៖ ជនជាតិជប៉ុនជាច្រើននាក់ បានដើរដង្ហែតាមផ្លូវក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ដោយតវ៉ាប្រឆាំងនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាល ក្នុងការពង្រីកវត្តយោធា ដោយមិនយកចិត្តទុកដាក់ចំពោះអតិផរណាធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងកំណើនសម្ពាធលើជីវភាពរស់នៅរបស់ប្រជាជន។
ក្រុមអ្នកចូលរួមកាន់បដាពាក្យស្លោក បានប្រមូលផ្តុំគ្នានៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយ ក្នុងទីក្រុងតូក្យូ ដោយទាមទារឱ្យរដ្ឋាភិបាលគួរតែគោរពតាមមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញ ហើយប្រកាន់ខ្ជាប់នូវទំនាក់ទំនងការទូតសន្តិភាព និងឈប់ធ្វើតាមយុទ្ធសាស្ត្រនៃការពង្រីកយោធារបស់សហរដ្ឋអាមេរិក ព្រមទាំងបែងចែកមូលនិធិហិរញ្ញវត្ថុបន្ថែមទៀត ទៅកាន់តំបន់មួយចំនួនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានរំលោភបំពានរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួនដោយបន្តពង្រឹងកម្លាំងការពារជាតិ និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនម្តងហើយម្តងទៀត ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ និន្នាការគួរឱ្យព្រួយបារម្ភនេះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

